• July 16, 2024
 អង្គការកិច្ចសហប្រតិបត្តិការឥស្លាម(OIC) រួមជាមួយបណ្តាប្រទេសឥស្លាមជាច្រើនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើប្រទេសស៊ុយអែតដែលបណ្តោយឱ្យមានការដុតបំផ្លាញគម្ពីរគួរអានសារជាថ្មីបង្ហាញពីការប្រមាថចំពោះជនមូស្លីមលើពិភពលោក

អង្គការកិច្ចសហប្រតិបត្តិការឥស្លាម(OIC) រួមជាមួយបណ្តាប្រទេសឥស្លាមជាច្រើនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើប្រទេសស៊ុយអែតដែលបណ្តោយឱ្យមានការដុតបំផ្លាញគម្ពីរគួរអានសារជាថ្មីបង្ហាញពីការប្រមាថចំពោះជនមូស្លីមលើពិភពលោក

Spread the love
Digiqole Ad

JEDDAH: ក្រោយពីកើតមានហេតុការណ៍មួយបង្កឡើងពីប្រជាជនដែលរស់នៅក្នុងប្រទេសស៊ុយអែតដោយបានដុតបំផ្លាញនូវគម្ពីរគួរអាននៅខាងក្រៅវិហារអ៊ីស្លាមកណ្តាលទីក្រុង Stockholm កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ចំថ្ងៃដែលមូស្លីមប្រារព្ធនូវពិធីបុណ្យថ្ងៃរ៉យ៉ាហាជ្ជីដំបូងរួចហើយនោះ បានធ្វើឱ្យអង្គការនៃកិច្ចសហប្រតិបត្តិការឥស្លាម(OIC) រួមជាមួយបណ្តាប្រទេសឥស្លាមជាច្រើនធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើប្រទេសស៊ុយអែតចំពោះការបង្ហាញនូវទង្វើរដ៏អសីលធ៌មក៏ដូចជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើសាសនាឥស្លាម ដែលបង្ករឱ្យមានអំពើស្អប់ខ្ពើមនិងញុះញង់ឱ្យមានការរើសអើងសាសនាលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យអង្គការកិច្ចសហប្រតិបត្តិការឥស្លាម(OIC) បានឱ្យដឹងថា បន្ទាប់ពីកើតមានការដុតបំផ្លាញនូវគម្ពីគួរអានសារជាថ្មីក្នុងប្រទេសស៊ុយអែតកាលពីពេលកន្លងទៅរួចមក មេដឹកនាំដែលជាសមាជិកមួយចំនួននៃអង្គការ(OIC)បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីផលវិបាកចំពោះបញ្ហាខាងលើនេះ រួមជាមួយវិធានការមួយចំនួនដែលត្រូវការដាក់ចេញក្នុងការប្រឆាំងនឹងទង្វើដ៏ឃោរឃៅចំពោះប្រទេសស៊ុយអែតដែលបានធ្វើមកលើអ្នកមូស្លីមលើពិភពលោក ជាពិសេសត្រូវមានការអនុម័តគោលជំហររួមមួយ លើដំណើរការចាំបាច់នៃសកម្មភាពផ្សេងៗដើម្បីទប់ទល់និងការរំលោភបំពាននៃសិទ្ធសេរីភាពខាងជំនឿដែលពួកគេកំពុងបង្ហាញពីការរំលោភច្បាប់អន្តរជាតិទាំងស្រុង ដោយបង្ហាញពីការប្រមាថ ការស្អប់ខ្ពើម និងការញុះញង់ឱ្យមានការរើសអើងជាតិសាសន៍និងសាសនា។

ប្រភពដដែលបានបន្តថា ឧបទ្ទវហេតុនេះក៏បានធ្វើឱ្យមានការខឹងសម្បារក្នុងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនរួមមាន ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូ អ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ម៉ារ៉ុក និងហ្ស៊កដានី ក្នុងនោះមានប្រទេសមួយចំនួនក៏បានផ្តាច់នូវទំនាក់ទំនងការទូតជាមួយប្រទេសស៊ុយអែតផងដែរ រួមជាមួយការកោះហៅឯកអគ្គរាជទូតប្រចាំប្រទេសរៀងៗខ្លួនដើម្បីចាត់មានវិធានការផ្លូវច្បាប់ផ្តល់នូវយុត្តិធ៌មដល់អ្នកមូស្លីមឡើងវិញ។ ហើយជាពិសេសពួកគេបានទាមទារឱ្យប្រទេសស៊ុយអែតត្រូវមានច្បាប់មួយដើម្បីការពារអ្នកមូស្លីមចំពោះការទទួលនូវការប្រមាថយ៉ាងអាម៉ាស់ដូចនេះម្តងហើយម្តងទៀតជាបបន្ទាន់ ធ្វើយ៉ាងណាកុំឱ្យកើតមានហេតុការណ៍បែបនេះជាបន្តទៀត។

គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រុមស្តាំនិយមជ្រុលស៊ុយអែតក៏ធ្លាប់បានប្រព្រឹត្តិនៅទង្វើរដ៏អសីលធ៌មដូចនេះនាពេលកន្លងមកផងដែរ បណ្តាលឱ្យប្រជាជនមូស្លីមស៊ុយអែតចំនួន៤០នាក់បានរងរបួសនៅក្នុងការតវ៉ាការប្រឆាំងបំផ្លាញនូវគម្ពីរគួរអាន ហើយក៏មានការថ្កោលទោសនិងធ្វើពហិការផលិតផលពីថ្នាក់ដឹកនាំមូស្លីមជាច្រើនកន្លងមកផងដែរ។

Supporters of the Shiite cleric Muqtada al-Sadr raises of the Quran, the Muslims’ holy book, during a demonstration in front of the Swedish embassy in Baghdad in response to the burning of Quran in Sweden, Baghdad, Iraq, Friday, June 30, 2023. (AP Photo/Hadi Mizban)

Digiqole Ad

Related post