• November 4, 2024
 អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កន្លែងស្តុកជ័រកៅស៊ូអ៊ុតថ្នល់នៃរោងចក្រចម្រាញ់ប្រេង ក្នុងប្រទេសអ៊ីរ៉ាក់

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កន្លែងស្តុកជ័រកៅស៊ូអ៊ុតថ្នល់នៃរោងចក្រចម្រាញ់ប្រេង ក្នុងប្រទេសអ៊ីរ៉ាក់

Spread the love
Digiqole Ad
មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះកន្លែងស្តុកជ័រកៅស៊ូអ៊ុតថ្នល់នៃរោងចក្រចម្រាញ់ប្រេង ដែលមានទីតាំងនៅផ្លូវ Erbil-Gwer ក្នុងប្រទេសអ៊ីរ៉ាក់។ ភ្នាក់ងារសារព័ត៌មាន Rudaw នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រី បានអោយដឹងថា អគ្គិភ័យនេះបានកើតឡើងនាល្ងាចថ្ងៃពុធ។ ប្រភពដដែល បានបន្តថា កងកម្លាំងការពារស៊ីវិលចំនួន ១២រូប បានរងរបួសក្នុងគ្រោះអគ្គិភ័យនេះ។

ទោះបីយ៉ាងណា ក្រុមជួយសង្គ្រោះ និងពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើង ខណៈមូលហេតុដែលបណ្តាលអោយមានភ្លើងឆេះនេះ គេនៅមិនទាន់ដឹងនៅឡើយ៕

Digiqole Ad

Related post