• December 9, 2024
 អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញអោយអ៊ីស្រាអែលបញ្ឈប់សកម្មភាពនៃការតាំងទីលំនៅខុសច្បាប់ នៅតំបន់ West Bank ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីឈានដល់ដំណោះស្រាយរដ្ឋពីរ

អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញអោយអ៊ីស្រាអែលបញ្ឈប់សកម្មភាពនៃការតាំងទីលំនៅខុសច្បាប់ នៅតំបន់ West Bank ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីឈានដល់ដំណោះស្រាយរដ្ឋពីរ

Spread the love
Digiqole Ad

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទបានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ និងបញ្ច្រាសនូវអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រេចចិត្តដ៏លំបាក និងគួរឱ្យព្រួយបារម្ភ អំពីសកម្មភាពនៃការតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា ការរំលោភបំពានច្បាប់អន្តរជាតិពីសំណាក់អ៊ីស្រាអែល វាគឺជាឧបសគ្គចម្បងមួយចំពោះការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរដែលអាចសម្រេចបាន និងសន្តិភាពដ៏ត្រឹមត្រូវ យូរអង្វែង និងទូលំទូលាយ” ។

លោក Farhan Haq បានបន្ថែមថា ការពង្រីកការតាំងទីលំនៅខុសច្បាប់ដោយអ៊ីស្រាអែលទាំងនេះ គឺជាកត្តាជំរុញដ៏សំខាន់ដែលនាំអោយមានភាពតានតឹង និងអំពើហឹង្សា ហើយធ្វើឱ្យតម្រូវការមនុស្សធម៌កាន់តែមានការកើនឡើង។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា រដ្ឋាភិបាលចម្រុះរបស់អ៊ីស្រាអ៊ែល ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអនុម័តផែនការសម្រាប់លំនៅដ្ឋានថ្មីចំនួន ៤,៥៦០ខ្នង នៅក្នុងតំបន់ផ្សេងៗនៃតំបន់ West Bank ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានផ្តល់អំណាចដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយម ដើម្បីពន្លឿនការសាងសង់ការតាំងទីលំនៅនេះ ខណៈដែលវាត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ៕

FILE PHOTO: United Nations Secretary-General Antonio Guterres speaks at a press conference at the United Nations complex in Gigiri, Nairobi, Kenya May 3, 2023. REUTERS/Thomas Mukoya/File Photo

Digiqole Ad

Related post