• July 25, 2024
 អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងពង្រឹងការ​អនុវត្តច្បាប់ចំពោះទីតាំង ផលិតផល និងសេវាទាំងឡាយ​ណា​ដែល​បានប្រើប្រាស់ស្លាកសញ្ញា និង​ឡូហ្គូហាឡាលកម្ពុជា ដោយមិនបានស្នើសុំវិញ្ញា​បនបត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផល​ហា​ឡាលកម្ពុជា

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងពង្រឹងការ​អនុវត្តច្បាប់ចំពោះទីតាំង ផលិតផល និងសេវាទាំងឡាយ​ណា​ដែល​បានប្រើប្រាស់ស្លាកសញ្ញា និង​ឡូហ្គូហាឡាលកម្ពុជា ដោយមិនបានស្នើសុំវិញ្ញា​បនបត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផល​ហា​ឡាលកម្ពុជា

Spread the love
Digiqole Ad

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.​ប.) នៃ​ក្រសួងពាណិជ្ជកម្ម នឹងពង្រឹងការអនុវត្តច្បាប់ចំពោះទីតាំង ផលិតផល និងសេវាទាំងឡាយ​ណា​ដែល​បានប្រើប្រាស់ស្លាកសញ្ញា និងឡូហ្គូហាឡាលកម្ពុជា ដោយមិនបានស្នើសុំវិញ្ញា​បន​បត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គ​នា​យកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.​ប.) ចេញ​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ការ​ប្រកាសពង្រឹង និងអនុវត្តច្បាប់នេះ បន្ទាប់ពីបានសង្កេតឃើញថាអំឡុងពេលថ្មីៗនេះ មានការប្រើ​ប្រាស់​ស្លាកសញ្ញាហាឡាល និងឡូហ្គូហាឡាលកម្ពុជា នៅលើស្លាកយីហោភោជនីយដ្ឋាន អាហារ​ដ្ឋាន និងនៅលើ​សម្បកវិចខ្ចប់នៃផលិតផលម្ហូបអាហារជាច្រើនទីតាំង ដោយមិនបានស្នើសុំវិញ្ញា​បន​បត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។

សូមបញ្ជាក់ថា ការស្នើសុំប្រើប្រាស់ស្លាកសញ្ញា និងឡូហ្គូហាឡាលកម្ពុជា ជា​គោលការណ៍ស្ម័គ្រ​ចិត្ត ដែលម្ចាស់អាជីវកម្មមានសិទ្ធិក្នុងការជ្រើសរើសប្រើប្រាស់ ឬមិនប្រើប្រាស់ ពោលគឺប្រើសិន​បើ​ប្រើប្រាស់​ស្លាក​សញ្ញាហាឡាល និងឡូហ្គូហាឡាលណាមួយដែលមិនបានស្នើសុំវិញ្ញា​បន​បត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ក៏ដូចជាទទួលបានការត្រួតពិនិត្យនិងវាយ​តម្លៃក្នុងការប្រើប្រាស់នោះ ជាអំពើល្មើសដែលស្ថិតនៅក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកិច្ចការហាឡាល ខណៈ ក.ប.ប. ត្រូវបានប្រគល់​សិទ្ធិ​ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងប្រកួតប្រជែងដោយ​សុចរិត ជាពិសេសចំពោះបងប្អូនមូស្លីម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ។

អគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានអំពាវនាវ​អោយម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនសហគ្រាស និងសិប្បកម្ម ដែលមាន​បំណងប្រើប្រាស់ស្លាកសញ្ញាហាឡាលអោយបានត្រឹមត្រូវ តាមលិខិតបទដ្ឋានគតិយុត្ត ត្រូវទៅដាក់​ពាក្យស្នើសុំវិញ្ញា​បន​បត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា នៅនាយកដ្ឋានកិច្ច​ការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។

Digiqole Ad

Related post