ស្ងាត់ៗ! គេឃើញកីឡាករខ្សែប្រយុទ្ធស្លាប Ashnarvy Mustapha កូនខ្មែរកើតនៅប្រទេសនូវែលហ្សេឡង់ ចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជាមួយស្រីលង្កានាពេលខាងមុខ
ស្ងាត់ៗ! គេឃើញកីឡាករខ្សែប្រយុទ្ធស្លាប Ashnarvy Mustapha កូនខ្មែរកើតនៅប្រទេសនូវែលហ្សេឡង់ ចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជាមួយស្រីលង្កានាពេលខាងមុខ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជេញបញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ។
អ្វីដែលគួរអោយចាប់អារម្មណ៍ គេឃើញមានវត្តមានកីឡាករកូនខ្មែរណូវែលហ្សេឡង់ Ashnarvy Mustapha ដែលប្រកបអាជីពនៅក្លិប Petone FC នៃលីកកំពូលណូវែលហ្សេឡង់ លេងនៅតំបន់ខ្សែប្រយុទ្ធស្លាប ក៏បានចូលរួមការហ្វឹកហាត់នេះផងដែរ។
គួរជម្រាបថា ក្រុមជម្រើសជាតិកម្ពុជានឹងមានការប្រកួតជាមួយក្រុមជម្រើសជាតិស្រីលង្កា ដោយជើងទី១ ប្រកួតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥ នាទីល្ងាច កីឡដ្ឋាន Racecourse International Stadium, Colombo។ ចំណែកជើងទី២ នឹងប្រកួតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕