• July 16, 2024
 សាច់បង្កកចម្រុះនាំចូលជាង ១៧តោនខូចគុណភាពត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតផងដែរ

សាច់បង្កកចម្រុះនាំចូលជាង ១៧តោនខូចគុណភាពត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតផងដែរ

Spread the love
Digiqole Ad
ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ។

ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និង
ដោយមានការយល់ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី។
Digiqole Ad

Related post