• October 14, 2024
 សហគមន៍​ខ្មែរឥស្លាម​ ​ក៏ជាគោលដៅ​ទេសចរណ៍ដ៏ទាក់ទាញមួយ​ ដែល​បម្រេី​ដល់​វិស័យទេសចរណ៍​ ជាពិសេស​ប្រភេទនៃទេសចរណ៍មូស្លីម។

សហគមន៍​ខ្មែរឥស្លាម​ ​ក៏ជាគោលដៅ​ទេសចរណ៍ដ៏ទាក់ទាញមួយ​ ដែល​បម្រេី​ដល់​វិស័យទេសចរណ៍​ ជាពិសេស​ប្រភេទនៃទេសចរណ៍មូស្លីម។

Spread the love
Digiqole Ad

ត្បូងឃ្មុំ​៖នៅព្រឹកថ្ងៃទី​០២​ ខែមិថុនា​ ឆ្នាំ២០២៣​ ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ អនុរដ្ឋលេខាធិការ​ និងជាតំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានចូលរួម​ជាអធិបតីក្នុងពិធី​ដាំកូនដេីមឈេី​ចំនួន​ 5000​ដេីម​ ក្រោមប្រធានបទ​ “យេីងរួមគ្នា​បង្កេីតភូមិបៃតង”​ ដែលស្ថិតក្នុង​នៅភូមិ​ខ្ពប២​ ឃុំ​ស្វាយឃ្លាំង​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។ កម្មវិធី​នេះក៏មានការចូលរួម​ពី​ លោក​ សយ​ ទូច​ អភិបាលនៃគណៈអភិបាលស្រុក​ក្រូចឆ្មារ​ និង​លោក​ អឿន​ រិទ្ធ​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

គោលបំណង​សំខាន់នៃកម្មវិធីនេះ​ គឺ​ប្រជាសហគមន៍​ភូមិខ្ពប២​ ចង់ដាំដេីមឈេី​ដេីម្បី​រៀបចំ​សោភ័ណភាព​សហគមន៍​របស់ពួកគាត់​ ឱ្យប្រែក្លាយ​ជា​សហគមន៍​បៃតង​គំរូ​ និង​ជាពិសេស​ឱ្យទៅជា​សហគមន៍​ទេសចរណ៍​មូស្លីម​ (Muslim Community Tourism) ដែលជា​គោលដៅទេសចរណ៍​មួយ​ ជាពិសេស​ទេសចរ​មូស្លីម​ ។​ ខេត្ត​ត្បូងឃ្មុំ​ជាខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​ជាច្រេីន​ ក្នុង​នោះ​ ផលិតផល​ទេសចរណ៍​នៅតាម​សហគមន៍​ខ្មែរឥស្លាម​ ក៏ចាត់ទុក​ និងអាចរៀបចំ​ ដេីម្បីបម្រេីដល់​វិស័យទេសចរណ៍​ ជាពិសេស​​​ទេសចរណ៍​មូស្លីម​ ដោយសារ​មាន​ផលិតផលជាច្រេីន​ទាំងនោះ​មានប្រវត្តិ និងអាយុកាល​យូរឆ្នាំមកម្ល៉េះ។
ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ បានគូសបញ្ជាក់អំពី​កត្តា​គន្លឹះ​សំខាន់​នៃ​វិស័យទេសចរណ៍​គឺ​ សុខសន្តិភាព​ ស្ថេរភាព​នយោបាយ​ ព្រោះបេីគ្មាន​សន្តិភាព​ទេ​ ក៏គ្មានទេសចរ​នោះដែរ ។ ក្នុង​ឱកាសនោះ​ ឯកឧត្ដម​ បានជម្រាបជូនអំពីស្ថានភាព​ទេសចរណ៍​ក្នុងតំបន់​ និង​អន្តរជាតិ​ផងដែរ​ និងជាពិសេសគោលនយោបាយថ្មីៗរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញ​ទេសចរណ៍​មូស្លីម​ មកកាន់គោលដៅ​កម្ពុជាបន្ថែមទៀត​ ។
ឯកឧត្ដម​ ក៏បានផ្តាំផ្ញេីរធ្វេីយ៉ាងណា​រៀបចំ​សហគមន៍​ទេសចរណ៍​មូស្លីម​ អោយមានភាព​ស្អាត​ និងបៃតង​ បដិសណ្ឋារកិច្ច​ល្អ​​ដេីម្បី​ទទួលបាននូវភ្ញៀវ​ទេសចរ​មកកាន់គោលដៅ​សហគមន៍​ខ្ពប២​ ឱ្យកាន់តែច្រេីន​ និង​ជំរុញ​អោយ​មាន​យុទ្ធនាការ​ “​ទេសចរ​ម្នាក់​ ដេីមឈេី​មួយដេីម”៕
Digiqole Ad

Related post