• July 25, 2024
 សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត តុលាការកំពូលបានប្រកាសយកថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះជាថ្ងៃប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជីសម្រាប់ឆ្នាំ២០២៣ ក្រោយមើលឃើញខ្នើតខែថ្ងៃទី១ នៃខែហ្ស៊ុលហិជ្ជះ

សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត តុលាការកំពូលបានប្រកាសយកថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះជាថ្ងៃប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជីសម្រាប់ឆ្នាំ២០២៣ ក្រោយមើលឃើញខ្នើតខែថ្ងៃទី១ នៃខែហ្ស៊ុលហិជ្ជះ

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត៖ តុលាការកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ថ្ងៃអារ៉ហ្វះរបស់ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវនិងថ្ងៃអង្គារទី 27 ខែមិថុនា ដែលត្រូវបានគេដឹងថាជាថ្ងៃណិសេសសម្រាប់អ្នកមូស្លីមលើពិភពលោក អ្នកណាហើយបួសនៅក្នុងថ្ងៃអារ៉ហ្វះមួយថ្ងៃនេះ ពួកគេនិងទទួលបានផលបុណ្យដ៏អស្ចារ្យ ដោយឡែកចំពោះការកំណត់ថ្ងៃពិធីបុណ្យរ៉យ៉ាហាជ្ជីវិញ អារ៉ាប៊ីសាអូឌីតបានកំណត់ប្រារព្ធនៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Gulf News នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនាមជាអ្នកមូស្លីម ការប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជីគឺជាថ្ងៃដ៏ពិសេសមួយដែលអ្នកមូស្លីមតែងតែទន្ទឹងរងចាំបន្ទាប់ពីរ៉ាយ៉ាហ្វីតត្រះ ពីព្រោះវាក៏ផ្នែកមួយនៃពិធីបុណ្យហាជ្ជីដែលអ្នកធម្មយាត្រាទាំងអស់មកពីជុំវិញពិភពលោកមានឱកាសធ្វើដំណើរទីកាន់ទីក្រុងម៉ាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបំពេញកាតព្វកិច្ចមួយដ៏សំខាន់បន្ថែមទៀតក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃសាសនាអ៊ីស្លាម។

ជាក់ស្តែងបន្ទាប់ពីតុលាការកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថាខ្លួនបានមើលខ្នើតខែហ្ស៊ុលហិជ្ជះឃើញហើយ ដែលការមើលឃើញនេះត្រូវបានបញ្ជាក់នៅកន្លែងអង្កេតការមើលខ្នើតខែនៃប្រទេសអារ៉ាប៊ីសាអូឌីត នាល្ងាចថ្ងៃអាទិត្រ ទី១៨ ខែមិថុនា ដូចនេះនៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ជាថ្ងៃដំបូងនៃហ្ស៊ុលហិជ្ជះ។

ទន្ទឹមនិងនេះ ថ្ងៃដំបូងនៃពិធីបុណ្យរ៉ាយ៉ាហាជ្ជីនិងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌី។

គួរជម្រាបថា ការប្រារព្ធពិធីបុណ្យរ៉ាយ៉ាហាជ្ជីនេះ គឺមានភាពខុសគ្នាទៅតាមបណ្តាប្រទេសឥស្លាមនិមួយៗនៅលើពិភពលោក អាស្រ័យលើការមើលខ្នើតខែហ្ស៊ុលហិជ្ជះ។ ខណៈពេលនេះគឺមានប្រទេសចំនួនពីរហើយមានប្រទេសអូម៉ង់និងប្រទេសអារ៉ាប៊ីសាអូឌីតដែលបានប្រកាសយកថ្ងៃទី២៨ ខែមិថុនា ជាប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជីសម្រាប់ឆ្នាំ២០២៣។

Digiqole Ad

Related post