• July 25, 2024
 សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

Spread the love
Digiqole Ad
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេស និងប្រជាជនទាំងពីរ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
Digiqole Ad

Related post