• December 9, 2024
 សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ នៅប៉ោយប៉ែត បន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ នៅប៉ោយប៉ែត បន្ទាយមានជ័យ

Spread the love
Digiqole Ad

កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចូលរួម សម្ដែងមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទេវហេតុឆេះកាស៊ីណូ ដាយមិនស៊ីធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ការសម្ដែងមរណៈទុក្ខរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២ ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ឧបទ្ទេវហេតុឆេះកាស៊ីណូ នេះគឺជាសោកនាដកម្មមួយដ៏អាក្រក់សម្រាប់ចុងឆ្នាំនេះដែលជាការគួរឱ្យសោកស្ដាយ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «តាមការប៉ានស្មានអាចនឹងមានមនុស្សអាចស្លាប់រហូតដល់១៦នាក់ ប៉ុន្ដែយើងរកឃើញ ១២នាក់ មនុស្សនៅទីនោះមានជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។ អ្នករបួស ៧៣នាក់ ទាំងខ្មែរ និងបរទេស តាមការប៉ានស្មានស្លាប់ ១៦នាក់ ហើយរកឃើញ ១២នាក់ ឥឡូវយើងបន្ដរកទៀត។ នេះគឺជារឿងសោកនាកម្មមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ ដែលជារឿងអាក្រក់មួយ»៕ ប្រភព៖ ក្រសួងព័ត៌មាន

Digiqole Ad

Related post