• July 25, 2024
 លោក Recep Tayyip Erdogan ក្លាយជាប្រធានាធិបតីប្រវត្តិសាស្ត្រដំបូងនៃប្រទេសតួកគីដោយបានរក្សាតំណែងយូរជាងគេក្នុងចំណោមប្រធានាធិបតីកន្លងមក បន្ទាប់ពីលោកបានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិថ្មីសម្រាប់ឆ្នាំ២០២៣នេះ

លោក Recep Tayyip Erdogan ក្លាយជាប្រធានាធិបតីប្រវត្តិសាស្ត្រដំបូងនៃប្រទេសតួកគីដោយបានរក្សាតំណែងយូរជាងគេក្នុងចំណោមប្រធានាធិបតីកន្លងមក បន្ទាប់ពីលោកបានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិថ្មីសម្រាប់ឆ្នាំ២០២៣នេះ

Spread the love
Digiqole Ad

អង់ការ៉ា៖ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិថ្មីសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃអាទិត្រ ទី២៨ នេះ ប្រធានាធិបតីទួកគីលោក Recep Tayyip Erdogan បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរបស់ខ្លួនថា នេះចាត់ទុកជាប្រវត្តិសាស្ត្រដំបូងហើយដែលលោកបានក្លាយជាប្រធានាធិបតីនៃប្រទេសតួកគីដោយទទួលបានការគាំទ្រដ៏លើសលប់និងអាចបន្តតំណែងដឹកនាំប្រទេសបានយូរជាងគេ ហើយលោកពិតជាសម្តែងការដឹងគុណចំពោះជនរួមជាតិរបស់ខ្លួនខ្លាំងណាស់ចំពោះជំនឿជឿជាក់លើការដឹកនាំ និងក្តីស្រឡាញ់ដែលបានផ្តល់ជូនលោកក្នុងនោះលោកសូមអំពាវនាវឱ្យជនរួមជាតិតួកគីទាំងអស់ត្រូវបន្តនូវការឯកភាពគ្នាក្នុងការស្វែងរកគោលដៅរួមដើម្បីរក្សាសន្តិភាពសម្រាប់ជាតិទាំងមូល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT WORLD នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោក Recep Tayyip Erdogan បាននិយាយថា នៅក្នុងការបោះឆ្នោតដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រនយោបាយពហុបក្សសម្រាប់ឆ្នាំ២០២៣នេះ លោកទទួលបានការគាំទ្រពីប្រជាជាតិតួកគីប្រមាណ៨៥លាននាក់ ស្មើរនិង៥២% ដោយពួកគេបានបង្ហាញពីក្តីស្រឡាញ់និងការពេញចិត្តចំពោះការដឹកនាំរបស់លោក ហើយជ័យជម្នះមួយនេះមិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែប្រជាជនតួកគីគឺជាអ្នកឈ្នះលទ្ធិប្រជាធិបតេយ្យរបស់ពួកគេទាំងអស់គ្នាយ៉ាងពិតប្រាកដសម្រាប់សម័យទំនើប ហើយពួកយើងនិងនៅតែបន្តដំណើររួមគ្នាដើម្បីប្រទេសជាតិតួកគី។

លោកបានបន្តថា ប្រទេសតួកគីមានអំណាច និងកម្លាំងដ៏ខ្លាំងក្លា ដូចនេះយើងនិងធ្វើឱ្យប្រទេសជាតិទាំងមូលមានកិត្យានុភាពនិងឥទ្ធិពលដ៏រឹងមាំនៅលើពិភពលោក ហើយលោកនិងប្តេជ្ញាចិត្តបន្តនូវការដឹកនាំប្រទេសនេះឱ្យកាន់តែមានការរីកចម្រើន ក្នុងនោះរាជរដ្ឋាភិបាលតួកគីនិងបម្រើប្រជាជនរបស់ខ្លួនទាំងថ្ងៃទាំងយប់មិនឱ្យពួកគេខកបំណងឡើយ ហើយលោកនិងព្យាយាមស្តារនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឱ្យបានលឿនបំផុតដែលបង្កឡើងដោយការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ កន្លងមក ដែលជាសោធនាដកម្មដ៏សោកសៅមិនធ្លាប់មានពីមុនមក។

សូមបញ្ជាក់ផងដែរថា លោក Recep Tayyip Erdogan គឺជាប្រធានាធិបតីទី១២ ដែលលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ក្នុងនោះនៅឆ្នាំ 2018 លោក Erdogan បានបម្រើការជាប្រធានាធិបតីទីមួយក្រោមប្រព័ន្ធប្រតិបត្តិថ្មីនៃរដ្ឋាភិបាល ដោយគិតត្រឹមបច្ចុប្បន្ននេះលោកមានអាយុ៦៩ឆ្នាំហើយ ជាពិសេសបានដឹកនាំប្រទេសតួកគីបានយ៉ាងល្អអស់រយៈពេលចំនួន១០ឆ្នាំផងដែរ។

Digiqole Ad

Related post