![លោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី បើតាមលទ្ធផលក្រៅផ្លូវការ](https://camm-media.com/wp-content/uploads/2024/02/427993672_832752998862676_4827203467927426121_n-850x560.jpg)
លោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី បើតាមលទ្ធផលក្រៅផ្លូវការ
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
![](https://camm-media.com/wp-content/uploads/2024/02/427993672_832752998862676_4827203467927426121_n-1024x683.jpg)
ហ្សាការតា ៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។
![](https://camm-media.com/wp-content/uploads/2024/02/428159444_832752965529346_1359081232353698434_n.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)