• July 26, 2024
 លោកសាន់យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤០៨ គ្រួសារ

លោកសាន់យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤០៨ គ្រួសារ

Spread the love
Digiqole Ad

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោកសាន់យូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤០៨ គ្រួសារ នៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែងដោយមានការអញ្ជើញចូលរួមពីលោក សំ ចាន់ថន ប្រធានគណបក្សស្រុក លោក យ៉ែម លក្ខិណាអភិបាលស្រុក អភិបាលរង កងកម្លាំងមន្ត្រីរាជការជាច្រើនរូប ពលរដ្ឋក្នុងភូមិប្រាសាទជាង ៤០០គ្រួសារ ដើម្បីប្រារព្ធពិធីចងចាំ ថ្ងៃ២០ ខែឧសភា ។
ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ដើម្បីលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះពាល់ការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
ក្នុងពិធីនេះផងដែរឯកឧត្តម បានផ្ដល់ជូនក្នុង១នាក់ នូវថវិកា ១០០០០រៀល និងសារុង១ ជូនទៅដល់ប្រជាពលរដ្ឋក្នុងភូមិប្រាសាទ។

Digiqole Ad

Related post