• July 25, 2024
 រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ បានពណ៌នាស្ថានភាពនៅហ្គាហ្សាថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ”

រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ បានពណ៌នាស្ថានភាពនៅហ្គាហ្សាថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ”

Spread the love
Digiqole Ad
អេស្ប៉ាញ៖ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានពណ៌នាស្ថានភាពនៅហ្គាហ្សាថាជា “អំពើប្រល័យពូជសាសន៍ពិតប្រាកដ” ដែលជាការកត់សម្គាល់ជាលើកដំបូងដែលរដ្ឋមន្ត្រីមកពីគណបក្សរបស់លោកស្រីបានប្រើពាក្យនេះ។

កន្លងមក មានតែរដ្ឋមន្ត្រីរដ្ឋាភិបាលមកពីគណបក្សសម្ព័ន្ធយុវជនឆ្វេងនិយមរបស់អេស្ប៉ាញ Sumar បានពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលនៅប៉ាឡេស្ទីនថាជាអំពើប្រល័យពូជសាសន៍។ ថ្លែងទៅកាន់ទូរទស្សន៍អេស្ប៉ាញ RTE ពីក្បួនដង្ហែរយោធានៅភាគខាងជើងនៃទីក្រុង Oviedo លោកស្រីបាននិយាយថា អេស្បាញមិនអាចព្រងើយកន្តើយចំពោះស្ថានការណ៍នៅហ្គាហ្សាបានឡើយ ដោយសង្កត់ធ្ងន់ថា “សន្តិភាព” គឺជាអាទិភាពរបស់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញ។
ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ទី ២៨ខែ​ឧសភា​ខាងមុខនឹង​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីនជាផ្លូវការរ​រួម​ជាមួយ​ន័រវែស​ និង​អៀរឡង់​។
ប្រភព៖ AA News
Digiqole Ad

Related post