• October 14, 2024
 រដ្ឋមន្ត្រីការបរទេសចិន និយាយថាសកម្មភាពរបស់អ៊ីស្រាអែល លើសពីការការពារខ្លួន

រដ្ឋមន្ត្រីការបរទេសចិន និយាយថាសកម្មភាពរបស់អ៊ីស្រាអែល លើសពីការការពារខ្លួន

Spread the love
Digiqole Ad
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សាអូ ដក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីវិសាលភាពនៃការការពារខ្លួន ហើយប្រទេសនេះគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន។

លោក វ៉ាង ត្រូវបានដកស្រង់សម្តីដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសចិនថា «សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីការការពារខ្លួន ហើយអ៊ីស្រាអែលគួរតែស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបញ្ឈប់ការដាក់ទណ្ឌកម្មជារួមទៅលើប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប»។
លោក វ៉ាង ក៏បាននិយាយផងដែរថា ប្រទេសចិនថ្កោលទោសចំពោះរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់សំដៅទៅលើជនស៊ីវិល ហើយបានអំពាវនាវឱ្យមានការវិលត្រឡប់មកកាន់កិច្ចចរចាវិញជាបន្ទាន់។
Digiqole Ad

Related post