• November 4, 2024
 ម៉ិកស៊ិកបានប្រកាសទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ ហើយប៉ាឡេស្ទីនកំពុងប្រែក្លាយតំណាងការទូតរបស់ខ្លួននៅទីក្រុងម៉ិកស៊ិក អោយទៅជាស្ថានទូតពេញលេញ

ម៉ិកស៊ិកបានប្រកាសទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ ហើយប៉ាឡេស្ទីនកំពុងប្រែក្លាយតំណាងការទូតរបស់ខ្លួននៅទីក្រុងម៉ិកស៊ិក អោយទៅជាស្ថានទូតពេញលេញ

Spread the love
Digiqole Ad

ម៉ិកស៊ិក៖ ប្រទេសម៉ិកស៊ិកបានធ្វើសេចក្តីប្រកាសទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ ហើយប៉ាឡេស្ទីនកំពុងព្យាយាមប្រែក្លាយតំណាងការទូតរបស់ខ្លួន ក្នុងទីក្រុងម៉ិកស៊ិក អោយទៅជាស្ថានទូតពេញលេញ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Quds News នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ព្រឹទ្ធសភាម៉ិកស៊ិក បានបោះឆ្នោតទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ពោលក្នុងថ្ងៃខួបនៃការប្រកាសឯករាជ្យរបស់ប៉ាឡេស្ទីន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៥។

បើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសប៉ាឡេស្ទីន បានប្រកាសថា វិធានការនេះត្រូវបានធ្វើឡើងក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញក្នុងការវិវឌ្ឍន៍ជាបន្តបន្ទាប់នៃទំនាក់ទំនង ទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៥មក។

ប្រធានគណៈកម្មការទំនាក់ទំនងខាងក្រៅ និងជាសមាជិកព្រឹទ្ធសភា លោក Héctor Vasconcelos បាននិយាយថា ខ្ញុំចង់ឃើញប៉ាឡេស្ទីនឯករាជ្យមួយក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនទាំងស្រុង ពីព្រោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ប៉ះពាល់ដល់អ្វីដែលជាសិទ្ធិរបស់ប្រជាជន អ្វីដែលយើងយល់ឃើញពីសេរីភាព និងការទទួលស្គាល់ថា ជាមនុស្សត្រូវមានសេរីភាព និងមិនមែនជាកម្មវត្ថុនៃប្រជាជាតិផ្សេងទៀត។

លោក Vasconcelos បាបន្តថា ប្រសិនបើប៉ាឡេស្ទីនអាចត្រូវបានធ្វើឱ្យគ្មានរដ្ឋ និងដោយគ្មានសិទ្ធិមនុស្សពិតប្រាកដ នោះស្ថានភាពនឹងធ្វើឱ្យខូចដល់គំនិតរបស់យើងអំពីសិទ្ធិមនុស្ស។ វាច្បាស់ណាស់ថានឹងមិនមានលក្ខណៈជាសកលទៀតទេ ហើយនឹងទទួលរងការលើកលែងសំខាន់ៗជាច្រើនដែលអាចធ្វើឱ្យវាគ្មានន័យ។ នោះគឺស្ថានភាពរបស់ប៉ាឡេស្ទីនប៉ះពាល់ដល់ការយល់ឃើញរបស់យើងចំពោះអ្វីដែលជាសិទ្ធិមនុស្ស ហើយនោះជាមូលហេតុដែលវាមានសារៈសំខាន់បំផុត។

ជុំវិញការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ អ្នកវិភាគម៉ិកស៊ិក បានលើកឡើងថា សង្ឃឹមថាវានឹងរួមចំណែកដល់ការដោះស្រាយជម្លោះដោយសន្តិវិធីនៅមជ្ឈិមបូព៌ា ដោយផ្អែកលើការគោរព និងការទទួលស្គាល់គ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍នៃប្រជាជន ក៏ដូចជារួមចំណែកដល់សន្តិសុខ និងការអភិវឌ្ឍន៍អន្តរជាតិ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បើតាមឯកសារមួយចំនួនបានអះអាងថា ក្នុងចំណោមរដ្ឋសមាជិកចំនួន១៩៣ របស់អង្គការសហប្រជាជាតិ មានរដ្ឋជាសមាជិកចំនួន១៣៩ ឬប្រហែល៧២% ហើយ ដែលបានទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ ដោយប្រទេសម៉ិកស៊ិក ជាប្រទេសចុងក្រោយ៕

 

Digiqole Ad

Related post