• October 14, 2024
 ម៉ាឡេស៊ីរៀបចំអោយមានរដូវកាលទេសចរណ៍មូស្លីម ដើម្បីជួយជម្រុញវិស័យទេសចរណ៍ក្នុងស្រុក

ម៉ាឡេស៊ីរៀបចំអោយមានរដូវកាលទេសចរណ៍មូស្លីម ដើម្បីជួយជម្រុញវិស័យទេសចរណ៍ក្នុងស្រុក

Spread the love
Digiqole Ad

ដោយមើលឃើញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃមិត្តភាពមូស្លីម មានសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេស មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលទេសចរណ៍ឥស្លាម (ITC) ប្រទេសម៉ាឡេស៊ី បានរៀបចំអោយមានរដូវកាលទេសចរណ៍មូស្លីម។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេលពេញមួយខែ ចាប់ពីខែសីហា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តល់ជូននូវការផ្តល់ជូនកន្លែងស្នាក់នៅ កញ្ចប់ធ្វើដំណើរ ទេសចរណ៍វិហារឥស្លាម សេវាកម្មសោភ័ណភាព ព្រឹត្តិការណ៍ និងការតាំងពិពណ៌នានា ជាដើម។ នេះបើតាមការផ្សាយដោយគេហទំព័រ មជ្ឈមណ្ឌលទេសចរណ៍ឥស្លាម កាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bernama TV លោក Nizran Noordin អគ្គនាយកមជ្ឈមណ្ឌលទេសចរណ៍ឥស្លាម (ITC) បានលើកឡើងថា ព្រឹត្តិការណ៍រដូវកាលទេសចរណ៍មូស្លីមបានរៀបចំ ដោយផ្តល់ជូននូវការផ្តល់ជូនកន្លែងស្នាក់នៅ កញ្ចប់ធ្វើដំណើរ ទេសចរណ៍វិហារឥស្លាម សេវាកម្មសោភ័ណភាព ព្រឹត្តិការណ៍ និងការតាំងពិពណ៌នានាជាច្រើន។

លោកបានបន្តថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ មជ្ឈមណ្ឌលទេសចរណ៍ឥស្លាម បានផ្តល់ជូននូវការធានា បដិសណ្ឋារកិច្ច និងការទទួលស្គាល់សម្រាប់ការស្នាក់នៅ និងរៀបចំមគ្គុទ្ទេសក៍ទេសចរណ៍មូស្លីមជាច្រើនរយនាក់ផងដែរ។

លោកបានកត់សម្គាល់ថា ដោយផ្អែកលើទិន្នន័យ ប្រជាជនមូស្លីមទូទាំងពិភពលោកមានចំនួនជាង២ពាន់លាននាក់ ក្នុងនោះ ១.១ពាន់លាននាក់ នៅក្នុងប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងមានមូស្លីមប្រមាណ ២៥៥លាននាក់ នៅក្នុងប្រទេសអាស៊ាន។

និងប្រជាជនមូស្លីម ៣៥០លាននាក់ ដែលរស់នៅតាមតំបន់មួយចំនួនក្នុងប្រទេសជាច្រើន ដូច្នេះវាគឺមានទីផ្សារធំទូលាយដើម្បីចាប់យកឱកាសនេះ៕

Digiqole Ad

Related post