ម៉ាឡេស៊ីរក្សាបានអាសនៈក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣០
(ម៉ាឡេស៊ី)៖ ប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យក្នុងការរក្សាអាសនៈរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ (ITU Council) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០ បន្ទាប់ពីទទួលបានសំឡេងគាំទ្រចំនួន ១៤៥សំឡេង ក្នុងការបោះឆ្នោតនៅក្នុងសន្និសីទពេញអង្គ ITU ឆ្នាំ២០២៦ (PP-26)។
លោក Mano Verabathran អគ្គលេខាធិការរងក្រសួងទំនាក់ទំនងម៉ាឡេស៊ី ទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បានលើកឡើងថា ជ័យជម្នះនេះមានអត្ថន័យយ៉ាងសំខាន់សម្រាប់ម៉ាឡេស៊ី ព្រោះវាអនុញ្ញាតឱ្យប្រទេសនេះបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅលើឆាកអន្តរជាតិ។
ការរក្សាបានអាសនៈនេះ ក៏ជាការបន្តតួនាទីរបស់ម៉ាឡេស៊ីក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលផងដែរ។
ប្រភព៖ Bernama News



