• October 9, 2026
 ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

Spread the love
Digiqole Ad
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។

ផ្សែងអ័ព្ទនេះមានប្រភពសំខាន់ពីភ្លើងឆេះព្រៃ និងដីនៅតំបន់កាលីម៉ាន់តាន់ និងស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ដែលផ្សែងត្រូវបានខ្យល់បក់ឆ្លងដែនទៅកាន់ម៉ាឡេស៊ី និងតំបន់ជិតខាង។ យោងតាមអាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែតុលា មានចំណុចក្តៅចំនួន ២៣៨ ត្រូវបានរកឃើញនៅកាលីម៉ាន់តាន់ និងស៊ូម៉ាត្រា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានយល់ព្រមចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទ។ ម៉ាឡេស៊ីក៏បានជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ី និងអាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាពប្រជាពលរដ្ឋ។
រូបថត៖ Bernama
Digiqole Ad

Related post