• October 9, 2026
 ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

Spread the love
Digiqole Ad
ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama វិស័យទេសចរណ៍បានរួមចំណែកជាង ១៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដោយបង្កើតអត្ថប្រយោជន៍ដល់សណ្ឋាគារ សេវាដឹកជញ្ជូន អាជីវកម្មក្នុងស្រុក និងប្រជាពលរដ្ឋដែលប្រកបរបរពាក់ព័ន្ធ។
ជោគជ័យនេះក៏ស្របពេលដែលម៉ាឡេស៊ីកំពុងជំរុញយុទ្ធនាការទេសចរណ៍ Visit Malaysia 2026–2027 ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ។
ប្រភព៖ Bernama
Digiqole Ad

Related post