• July 16, 2024
 មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីកិច្ចសន្យា ២រូប ដែលបានទាញម៉ូតូប្រជាពលរដ្ឋអោយដួល នៅស្តុបណតប៊្រីឌ នាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ត្រូវបានដាក់ពិន័យផ្អាកការងារហើយ

មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីកិច្ចសន្យា ២រូប ដែលបានទាញម៉ូតូប្រជាពលរដ្ឋអោយដួល នៅស្តុបណតប៊្រីឌ នាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ត្រូវបានដាក់ពិន័យផ្អាកការងារហើយ

Spread the love
Digiqole Ad

មន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីកិច្ចសន្យា ២រូប ដែលបានទាញម៉ូតូប្រជាពលរដ្ឋអោយដួល នៅស្តុបណតប៊្រីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្អាកការងារបណ្តោះអាសន្ន រង់ចាំគោលការណ៍ដើម្បីវិធានការបន្ត។យោងតាមការបង្ហោះផ្សាយដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអោយដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានកោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា ២រូប ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ មកសួរនាំ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយចោទថា បានកាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលអោយដួលដែលនាំអោយរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

ប្រភពដដែល បន្តថា ភ្លាមៗឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកោះហៅមន្រ្តីទាំង ២រូប នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។
ក្រោយសួរនាំ បច្ចុប្បន្នមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាទាំង ២រូប ត្រូវផ្អាកការងារបណ្តោះអាសន្ន រង់ចាំសុំគោលការណ៍ និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕
Digiqole Ad

Related post