• September 15, 2026
 មនុស្ស ១៣នាក់រងរបួស វិហារឥស្លាម និងលំនៅដ្ឋានជាច្រើនខ្នងខូចខាត ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត

មនុស្ស ១៣នាក់រងរបួស វិហារឥស្លាម និងលំនៅដ្ឋានជាច្រើនខ្នងខូចខាត ក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad
អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ជនស៊ីវិលចំនួន ១៣នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើក ឬដ្រូន របស់ក្រុមហ៊ូទីយេម៉ែន។
ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃចន្ទ បានសំដៅលើតំបន់ស៊ីវិលនៅទីក្រុង ខាមីស មូសៃត (Khamis Mushait), អាប់ហា (Abha) និងតៃហ្វ (Taif) របស់អារ៉ាប៊ីសាអូឌីត។

ឧត្តមសេនីយ៍ទោ Turki Al-Malki អ្នកនាំពាក្យក្រុមចម្រុះគាំទ្ររដ្ឋាភិបាលយេម៉ែន បានឱ្យដឹងថា ការវាយប្រហារទាំងនេះ បណ្តាលឱ្យជនស៊ីវិល ១៣នាក់រងរបួសក្នុងកម្រិតស្រាលដល់មធ្យម ព្រមទាំងបំផ្លាញផ្ទះចំនួន វិហារឥស្លាម១ ខ្នង និងផ្ទះ ៧ខ្នង និងរថយន្ត ២គ្រឿង។
លោកបានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី ដែលគេស្គាល់ថាជាក្រុមដែលគាំទ្រអ៊ីរ៉ង់ ដោយចាត់ទុកថា ជាការវាយប្រហារដោយចេតនា និងធ្ងន់ធ្ងរលើជនស៊ីវិល និងទីតាំងស៊ីវិលនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រភព៖ Saudi Press Agency (SPA) / Arab News
Digiqole Ad

Related post