• July 26, 2024
 ភ្ញៀវទេសចរណ៍ចំនួន ៧០៨ នាក់ដែលជាប់គាំងនៅលើកោះរុងត្រូវបានដឹកនិងជូនមកដល់ដីគោក

ភ្ញៀវទេសចរណ៍ចំនួន ៧០៨ នាក់ដែលជាប់គាំងនៅលើកោះរុងត្រូវបានដឹកនិងជូនមកដល់ដីគោក

Spread the love
Digiqole Ad

ក្រុងព្រះសីហនុ៖ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដោយយោងតាមអាកាសធាតុជាក់ស្តែង និងមានការយកចិត្តទុកដាក់ពីសុវត្ថិភាពភ្ញៀវដែលជាប់គាំងនៅលេីកោះ​ ឯកឧត្តម​ អភិបាល​នៃ​គណៈអភិបាលខេត្ត​ និង​ លោក​ ​ឧត្តមសេនីយ៍ទោ​ ស្នងការ​ បានចេញបទបញ្ជាអោយ​ លោក​ ឧ.ត្រី​ សួន​ គីមហេង​ ដឹកនាំកម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹក​ និងទេសចរណ៏​ សហការជាមួយក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ​ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ ដេីម្បីរៀបចំមធ្យោបាយដឹកភ្ញៀវពីក្រុងកោះរ៉ុងមកក្រុងព្រះសីហនុវិញ​ ។

​ +ជាលទ្ធផល​ភ្ញៀវទេសចរណ៍នៅក្រុងកោះរ៉ុង​ (ចំនួន០៣គោលដៅ)​ មានចំនួន​ ៧០៨​ នាក់​,​ ភេទស្រី​ចំនួន​ ៣៤៧​ នាក់​ និងក្មេងចំនួន​ ១៥​ នាក់​ ។
​ +ប្រេីប្រាស់មធ្យោបាយ​ អូប័រខ្នាតធំចំនួន​ ០៥គ្រឿង​,​ ០៤ក្រុមហ៊ុន​ លេី​ ០៦​ ជេីង​ (ក្រុមហ៊ុន​អាយលែន​ ០២គ្រឿង​,​ក្រុមហ៊ុន​ ស្ពីដហ្វឺរី​ ០១គ្រឿង​,​ ក្រុម​ហ៊ុន​បូវ៉ាស៊ី​ ០១គ្រឿង​ និង​ក្រុមហ៊ុន​ រមនី​ ចំនួន​ ០១គ្រឿង​)​ ។
Digiqole Ad

Related post