![ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣](https://camm-media.com/wp-content/uploads/2023/01/321763044_6000193186704153_6595536415426331068_n-1-850x560.jpg)
ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា។
![](https://camm-media.com/wp-content/uploads/2023/01/322596505_1571676706609527_8842952518255351359_n.jpg)
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ដែលមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន១៦ក្រុម ជាលទ្ធផល
*ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ស.ស.យ.ក.ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ មេដាយមាសចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៨លានរៀល
*ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម គោព្រៃជយោ ក្នុងខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៦លាន
*លេខ៣បានទៅលើក្រុមមហាហង្សលើទាលភ្លោះ ក្នុងខេត្តក្រចេះ ទទួលប្រាក់រង្វាន់ចំនួន៤លានរៀល
និងលេខ៤ក្រុមអធិរាជតេជោសែនជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះតែម្តង ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀលផងដែរ៕
![](https://camm-media.com/wp-content/uploads/2023/01/321763044_6000193186704153_6595536415426331068_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/321988258_1314068402776179_372058826442672993_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/322129729_855895489033479_7692223430811601579_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/322704394_760009231642675_7049135617684254387_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/323709880_838313177228374_7524847380911384100_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/323783053_400480212277710_1801032326470696005_n.jpg)
![](https://camm-media.com/wp-content/uploads/2023/01/324027510_936182093980838_4647010094174116513_n.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)