• July 25, 2024
 ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិគម្រោងអាហារូបករណ៍ រវាងអង្គការ  ណូវែលលីអ៊ុបទិក ប្រទេសបារាំង ជាមួយសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិគម្រោងអាហារូបករណ៍ រវាងអង្គការ ណូវែលលីអ៊ុបទិក ប្រទេសបារាំង ជាមួយសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា

Spread the love
Digiqole Ad

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ហៅកាត់ CUMT បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិគម្រោងអាហារូបករណ៍ រវាងអង្គការណូវែលលីអ៊ុបទិក ប្រទេសបារាំង ជាមួយសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងលោក Hossein Roumi, ប្រធានអង្គការ អង្គការណូវែលលីអ៊ុបទិក (Novelle Optique) ដែលមានទីស្នាក់នៅសាធារណៈរដ្ឋបារាំង។ នៅក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Hossein Roumi, ប្រធានអង្គការណូវែលលីអ៊ុបទិក (Novelle Optique) ព្រមទាំងសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ជំនួយ ក្នុងការកសាងជាអណ្តូងទឹក និងសាលារៀនជាច្រើនក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា គិតមកទល់ពេលនេះ អង្គការណូវែលលីអ៊ុបទិក បានជួយកសាងអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋក្រក្រីបានចំនួន ជាងដប់ម៉ឺនអណ្តូង និងសាលារៀនជាច្រើនទៀត ហើយបានចំណាយថវិកា ជាងមួយលានដុល្លារអាមេរិក ដើម្បីផ្តល់នូវភាពងាយស្រួលដល់ប្រជាជន ដែលមានជីវភាពខ្វះខាតក្នុងការប្រើប្រាស់ទឹក និងបញ្ជូនកូនទៅរៀនសូត្របន្តនៅតាមមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា សូម្បីសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដែលទើបនឹងទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានការជួយជ្រោមជ្រែង និងឧបត្ថម្ភជាថវិកាពីអង្គការណូវែលលីអ៊ុបទិកផងដែរ។ ជាចុងក្រោយឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជួយជ្រោមជ្រែង និងផ្តល់ចំណេះដឹងដល់និស្សិតទាំងអស់ឲ្យបញ្ចប់ការសិក្សាដោយជោគជ័យនៅថ្ងៃអនាគត ដើម្បីចូលរួមអភិវឌ្ឈន៍ធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានជម្រុញ និងលើកទឹកចិត្តផងដែរ ដល់ប្អូនៗនិស្សិតអាហារូបករណ៍ទាំងអស់ ឲ្យខិតខំរៀនសូត្រ ដើម្បីផ្តល់ជាកំលាំងចិត្តដល់សប្បុរសជននានា ពិសេសអង្គការណូវែលលីអ៊ុបទិក ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភដល់ការទ្រទ្រង់អង្គការសម្ព័ន្ធបញ្ញវ័ន្តមូស្លីមកម្ពុជា ហៅកាត់ CMIA តាំងពីដើមរហូតមកទល់បច្ចុប្បន្ន។
បន្ទាប់មក លោក Hossein Roumi, ប្រធានអង្គការណូវែលលីអ៊ុបទិក (Novelle Optique) បានធ្វើការសំណេះសំណាលដោយផ្តោតសំខាន់ដល់ការស្វែងរកចំណេះដឹង ភាពជាអ្នកដឹកនាំ ដែលនិស្សិតគ្រប់គ្រង ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំង នោះទើបយើងទទួលបានចំណេះដឹង ចំណេះធ្វើ ហើយទទួលបានឱកាសការងារល្អនៅថ្ងៃអនាគត។
ជាចុងក្រោយ លោក Hossein Roumi, ប្រធានអង្គការណូវែលលីអ៊ុបទិក ព្រមទាំងសហការី បានផ្តល់ជា ប្រាក់ Zakat ដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ សរុបជាង ២០០ នាក់ផងដែរ៕
Cr: https://www.facebook.com/CUMT.University
Digiqole Ad

Related post