• July 16, 2024
 ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសតួកគី បណ្តាលអោយមានមនុស្សស្លាប់ ៥នាក់ និងរបួស ៦៣នាក់

ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសតួកគី បណ្តាលអោយមានមនុស្សស្លាប់ ៥នាក់ និងរបួស ៦៣នាក់

Spread the love
Digiqole Ad
អាជ្ញាធរនៃប្រទេសតួកគី បាននិយាយថា មានហេតុការណ៍ផ្ទុះធុងហ្គាសមួយបានកើតឡើង នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃអាទិត្យ បណ្តាលអោយមនុស្ស ៥នាក់ស្លាប់ និង ៦៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់តួកគី លោក Ali Yerlikaya បានបញ្ជាក់ថា បុគ្គលិកជួយសង្គ្រោះរាប់សិបនាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ។ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអាចនឹងទទួលខុសត្រូវចំពោះករណីនេះ ដោយបុរសនោះបានប្តូរធុងហ្គាសជាមួយនឹងធុងថ្មី កាលពីថ្ងៃសៅរ៍៕
Digiqole Ad

Related post