• October 14, 2024
 ផ្ទុះជំងឺអាសន្នរោគនៅក្នុងប្រទេសស៊ូដង់ មនុស្ស ៤៧៣នាក់បានបាត់បង់ជីវិត

ផ្ទុះជំងឺអាសន្នរោគនៅក្នុងប្រទេសស៊ូដង់ មនុស្ស ៤៧៣នាក់បានបាត់បង់ជីវិត

Spread the love
Digiqole Ad

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសស៊ូដង់ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៤៧៣នាក់ បានបាត់បង់ជីវិត ដោយសារការផ្ទុះជំងឺអាសន្នរោគ នៃចំនួនអ្នកឆ្លងសរុប ១៤,៩៤៤នាក់។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា ដោយបានប្រកាសពីការឆ្លងរាតត្បាត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ការផ្ទុះឡើងកាន់តែខ្លាំងនៃជំងឺ គឺស្របពេលមានសង្រ្គាមស៊ីវិល និងទឹកជំនន់កំពុងបន្ត ដែលធ្វើអោយប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយដោយ Anadolu នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

 

Digiqole Ad

Related post