ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ស្ទាក់បំផ្លាញដ្រូនរបស់ក្រុមហ៊ូទី នៅក្បែរម៉ាក្កះ
ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ូទីពីប្រទេសយេម៉ែន នៅក្បែរទីក្រុងបរិសុទ្ធម៉ាក្កះ។
អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោក Turki Al-Malkiបានឱ្យដឹងថា ដ្រូននេះត្រូវបានស្ទាក់ចាប់នៅម៉ោងប្រមាណ ៦:៥០នាទីល្ងាច ម៉ោងក្នុងតំបន់ កាលពីថ្ងៃអង្គារ មុនពេលវាអាចចូលទៅក្នុងដែនអាកាសដែលត្រូវបានហាមឃាត់។
លោកបន្តថា បំណែកនៃដ្រូនដែលត្រូវបានបំផ្លាញ បានធ្លាក់នៅតំបន់ភាគខាងត្បូងនៃទីក្រុងម៉ាក្កះ។
ប្រភព៖ ARAB NEWS



