• November 4, 2024
 ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គាំទ្របុព្វហេតុប៉ាឡេស្ទីន និងរិះគន់ជាលើកដំបូងចំពោះគោលនយោបាយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់ និងបានពណ៌នារដ្ឋាភិបាលសម្ព័ន្ធភាពអ៊ីស្រាអែល ថាជារដ្ឋាភិបាលជ្រុលនិយមបំផុត …………………………….

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គាំទ្របុព្វហេតុប៉ាឡេស្ទីន និងរិះគន់ជាលើកដំបូងចំពោះគោលនយោបាយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់ និងបានពណ៌នារដ្ឋាភិបាលសម្ព័ន្ធភាពអ៊ីស្រាអែល ថាជារដ្ឋាភិបាលជ្រុលនិយមបំផុត …………………………….

Spread the love
Digiqole Ad

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសម្តែងការគាំទ្របុព្វហេតុប៉ាឡេស្ទីន និងបានរិះគន់ជាលើកដំបូង ចំពោះគោលនយោបាយការតាំងទីលំនៅដោយខុសច្បាប់របស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន និងបានពណ៌នារដ្ឋាភិបាលសម្ព័ន្ធភាពអ៊ីស្រាអែល ថាជារដ្ឋាភិបាលជ្រុលនិយមបំផុត ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាន់កាប់។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក បៃឌិន បានពណ៌នាសម្ព័ន្ធភាពអ៊ីស្រាអែលថាជារដ្ឋាភិបាលជ្រុលនិយមបំផុតក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាន់កាប់ និងបានសង្កត់ធ្ងន់ជាលើកដំបូងថា រដ្ឋាភិបាលនិងសមាជិកភេរវកររបស់អ៊ីស្រាអែល គឺជាប្រភពនៃស្ថានការណ៍ថ្មីៗនេះនៅតំបន់ West Bank ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Monitor នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

លោក ចូ បៃឌិន បានអះអាងសារជាថ្មីថា គោលការណ៍នៃដំណោះស្រាយរដ្ឋទាំងពីរ គឺជាផ្លូវត្រឹមត្រូវដើម្បីឆ្ពោះទៅមុខលើផ្លូវដោះស្រាយជម្លោះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈលោកក៏បានរិះគន់គោលនយោបាយការតាំងទីលំនៅរបស់អ៊ីស្រាអែលដែលរីកសាយភាយ និងបានសង្កត់ធ្ងន់ថា អ្នកតាំងលំនៅអ៊ីស្រាអែល គ្មានសិទ្ធិនៅទីនោះនោះទេ។

ជុំវិញការអធិប្បាយរបស់ប្រធានាធិបតីអាមេរិក ក្រសួងការបរទេសប៉ាឡេស្ទីនបានបង្ហាញការស្វាគមន៍ និងបានលើកឡើងថា វាគឺជាជំហានមួយក្នុងទិសដ៏ដៅត្រឹមត្រូវ។ ក្រសួងបានអំពាវនាវឱ្យការអធិប្បាយដោយពាក្យសម្ដី និងជំហររបស់អាមេរិកនាពេលនេះ អោយទៅជាសកម្មភាព និងវិធានការជាក់ស្តែង ដែលធានាការការពារប្រជាជនប៉ាឡេស្ទីនពីភាពជ្រុលនិយម និងការរើសអើងជាតិសាសន៍ របស់រដ្ឋាភិបាលអ៊ីស្រាអែល។

ក្រសួងក៏បានជំរុញផងដែរ សម្រាប់ការធានាការការពារដំណោះស្រាយរដ្ឋទាំងពីរ និងបញ្ចប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល និងការឈូសឆាយ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចូលរួមក្នុងផ្លូវនយោបាយផ្អែកលើការចរចា សម្រាប់ដំណោះស្រាយជម្លោះ។

ក្រសួងការបរទេសប៉ាឡេស្ទីន រំពឹងថា រដ្ឋបាល លោក បៃឌិន នឹងបំពេញការប្តេជ្ញាចិត្តដែលបានប្រកាសរបស់ខ្លួនចំពោះបុព្វហេតុប៉ាឡេស្ទីន និងគាំទ្រទៅលើផ្លូវច្បាប់របស់រដ្ឋប៉ាឡេស្ទីននៅក្នុងវេទិកាអន្តរជាតិ”។

គួរជម្រាបថា នេះគឺជាលើកដំបូងហើយដែលគេឃើញប្រធានាធិបតីអាមេរិក រិះគន់ទៅលើគោលនយោបាយការតាំងទីលំនៅអ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល និងគាំទ្រដល់បុព្វហេតុប៉ាឡេស្ទីន៕

Digiqole Ad

Related post