• October 14, 2024
 ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ដែលជារោងចក្រដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ដែលជារោងចក្រដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Spread the love
Digiqole Ad
រោងចក្រនេះមានទីតាំងនៅទីក្រុងការ៉ាវ៉ាង នៃកោះជ្វាខាងលិច ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ដែលជាការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មអាគុយរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) របស់កូរ៉េខាងត្បូង។
ជាមួយនឹងការវិនិយោគចំនួន ១ប៊ីលានដុល្លារអាម៉េរិក រោងចក្រនេះអាចផលិតបន្ទះអាគុយរហូតដល់ ១០ជីហ្កាវ៉ាត់ម៉ោង (GWh) ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់រថយន្តអគ្គីសនីចំនួន ១៥០.០០០គ្រឿង។

ក្រុមហ៊ុន PT HLI Green Power ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ចំនួន ២ប៊ីលានដុល្លារអាម៉េរិកដើម្បីបង្កើនសមត្ថភាពរបស់រោងចក្រនេះឱ្យផលិតបានដល់ ២០ជីហ្កាវ៉ាត់ម៉ោង។ រោងចក្រនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងថាមពលអាគុយរថយន្ត EV ដែលមានតម្លៃ ៩,៨ប៊ីលានដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខារវាងឥណ្ឌូណេស៊ី និងក្រុមហ៊ុន LG កាលពីក្នុងឆ្នាំ២០២០។
ប្រភព៖ ក្រសួងព័ត៌មាន
Digiqole Ad

Related post