• July 26, 2024
 ប្រទេសស្លូវេនីប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសទី១៤៧ នៃការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន

ប្រទេសស្លូវេនីប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសទី១៤៧ នៃការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន

Spread the love
Digiqole Ad
រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon បាននិយាយថា រដ្ឋសភារបស់ប្រទេសស្លូវេនី នៅថ្ងៃអង្គារ បានសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ។
នៅលើបណ្តាញសង្គម X ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី Tanja Fajon បាននិយាយថា “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ! រដ្ឋសភានៃប្រទេសស្លូវេនីបានទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងយុត្តិធម៌។

ជាមួយគ្នានេះ លោក Robert Golob នាយករដ្ឋមន្រ្តីនៃប្រទេសស្លូវេនី បានលើកឡើងដែរថា “យើងកំពុងផ្ញើក្តីសង្ឃឹមទៅកាន់ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza”។
គួរជម្រាបថា ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់ប្រទេសស្លូវេនីនាពេលនេះ បានធ្វើអោយប្រទេសនេះក្លាយជាប្រទេសទី១៤៧ នៃការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន និងត្រូវបានគេមើលឃើញថា បន្ទាប់ពីក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទបានអំពាវនាវអោយប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីធានាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា៕
Digiqole Ad

Related post