• October 1, 2026
 ប្រទេសជាច្រើនថ្កោលទោសការចូលលុកលុយវិហារឥស្លាមអាល់អក្ខស (Al-Aqsa) ដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល

ប្រទេសជាច្រើនថ្កោលទោសការចូលលុកលុយវិហារឥស្លាមអាល់អក្ខស (Al-Aqsa) ដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល

Spread the love
Digiqole Ad
ប្រទេសអារ៉ាប់ និងប្រទេសមូស្លីមជាច្រើន បានថ្កោលទោសការចូលលុកលុយបរិវេណវិហារ Al-Aqsa នៅក្រុង Jerusalem ដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir និងក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ក្រោមការការពាររបស់កងកម្លាំងប៉ូលិសអ៊ីស្រាអែល។
នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយចាត់ទុកថាជាសកម្មភាពបង្កហេតុ និងអំពាវនាវឱ្យគោរព ស្ថានភាពប្រវត្តិសាស្ត្រ និងច្បាប់ដែលមានស្រាប់ នៅទីសក្ការៈ។

ប្រទេស ហ្សកដានី អេហ្ស៊ីន អេហ្ស៊ីប ម៉ាឡេស៊ី ក៏បានថ្កោលទោសការចូលលុកលុយជាបន្តបន្ទាប់ ដោយព្រមានថា សកម្មភាពទាំងនេះអាចបង្កើនភាពតានតឹង និងអស្ថិរភាពនៅក្នុងតំបន់។
គួរឲ្យដឹងថា Al-Aqsa Mosque គឺជាទីដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពមូស្លីម ហើយបញ្ហាស្ថានភាព និងការគ្រប់គ្រងទីសក្ការៈនេះ នៅតែជាប្រធានបទរសើបខ្លាំងក្នុងជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីន។

JERUSALEM, PALESTINE – SEPTEMBER 28: Illegal Israeli settlers enter the Al-Aqsa Mosque compound under the protection of Israeli police on the third day of the Jewish holiday of Sukkot, on September 28, 2026 in East Jerusalem, Palestine. ( Gazi Samad – Anadolu Agency )
Digiqole Ad

Related post