• October 14, 2024
 បន្ទាប់ពីធ្វើអោយមានទំនាក់ទំនងប្រក្រតីភាពឡើងវិញរវាងរដ្ឋាភិបាលស៊ីរី ក្រោមការដឹកនាំដោយលោក al-Assad និងរដ្ឋឈូងសមុទ្រ ក្រោយខកខានអស់១១ឆ្នាំ! ក្រសួងកិច្ចការសាសនាក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីរី គ្រោងនឹងបន្តទទួលខុសត្រូវរៀបចំសម្រាប់ការធ្វើហាជ្ជី ចាប់ពីឆ្នាំក្រោយ

បន្ទាប់ពីធ្វើអោយមានទំនាក់ទំនងប្រក្រតីភាពឡើងវិញរវាងរដ្ឋាភិបាលស៊ីរី ក្រោមការដឹកនាំដោយលោក al-Assad និងរដ្ឋឈូងសមុទ្រ ក្រោយខកខានអស់១១ឆ្នាំ! ក្រសួងកិច្ចការសាសនាក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីរី គ្រោងនឹងបន្តទទួលខុសត្រូវរៀបចំសម្រាប់ការធ្វើហាជ្ជី ចាប់ពីឆ្នាំក្រោយ

Spread the love
Digiqole Ad

ក្រសួងកិច្ចការសាសនា នៃប្រទេសស៊ីរី (Awqaf) គ្រោងនឹងបន្តទទួលខុសត្រូវរៀបចំសម្រាប់ការធ្វើហាជ្ជីពីប្រទេសស៊ីរី ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ចាប់ពីឆ្នាំក្រោយ ក្នុងការបង្ហាញចុងក្រោយនៃទំនាក់ទំនងដ៏កក់ក្តៅរវាងទីក្រុងរីយ៉ាដ និងទីក្រុងដាម៉ាស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

អស់រយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមប្រឆាំងស៊ីរីជាអ្នកទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យ ហាជ្ជីពីប្រទេសស៊ីរី បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានផ្តាច់ទំនាក់ទំនងជាមួយទីក្រុងដាម៉ាស (Damascus) ជុំវិញការគាបសង្កត់ដោយហិង្សាពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោក Bashar al-Assad ចំពោះការតវ៉ាដោយសន្តិវិធី នៅដើមដំបូងនៃសង្រ្គាមស៊ីវិល។

លោក Hassan Nasrallah នាយកកិច្ចការហាជ្ជីនៃប្រទេសស៊ីរី បានប្រាប់កាសែត Al-Watan កាលពីថ្ងៃពុធថា ការរៀបចំកិច្ចការហាជ្ជី គឺផ្អែកលើកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការសាសនា (Awqaf) នៃប្រទេសស៊ីរី និងក្រសួងកិច្ចការហាជ្ជីនិងអុំរ៉ោះ នៃប្រទេសអារ៉ាប៊ីសាអូឌីត។

ជើងហោះហើររវាងទីក្រុង Jeddah, Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុង Damascus ប្រទេសស៊ីរី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការឡើងវិញនៅខែក្រោយ។ ប៉ុន្តែលោក Hassan Nasrallah បានបញ្ជាក់ថា នឹងមិនមានការរៀបចំការធ្វើហាជ្ជីពីប្រទេសស៊ីរីទេនៅឆ្នាំនេះ ពោលគឺការរៀបចំធ្វើហាជ្ជីពីប្រទេសស៊ីរី នឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។

កិច្ចសហប្រតិបត្តិការជាថ្មីជាមួយរដ្ឋាភិបាលស៊ីរី លើកិច្ចការសាសនា គឺជាសញ្ញាចុងក្រោយបំផុតនៃការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ រវាងប្រធានាធិបតីស៊ីរី លោក Assad និងរដ្ឋឈូងសមុទ្រ។

គួរជម្រាបថា បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១១មក ការរៀបចំធ្វើហាជ្ជីរបស់ប្រទេសស៊ីរី បានធ្លាក់ទៅលើក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ដោយបានសហការជាមួយ ក្រសួងកិច្ចការហាជ្ជីនិងអុំរ៉ោះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលដំណើរការចាប់តាំងពីឆ្នាំ២០១៣៕

Digiqole Ad

Related post