• October 14, 2024
 និស្សិតខ្មែរមូស្លីមចំនួន៨រូប ទទួលបានអាហាររូបករណ៍ពីលោក ចៅ តុល ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសាសនា រយៈពេល៥ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី

និស្សិតខ្មែរមូស្លីមចំនួន៨រូប ទទួលបានអាហាររូបករណ៍ពីលោក ចៅ តុល ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសាសនា រយៈពេល៥ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី

Spread the love
Digiqole Ad

(កណ្ដាល)៖ និស្សិតខ្មែរមូស្លីមចំនួន៨រូប ដែលបាននិងកំពុងស្នាក់នៅសិក្សារៀនសូត្រនៅសាលាតះហ្វីសអានវើ ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ទទួលបានការសណ្ដោសប្រណីជួយជ្រោមជ្រែងពីសំណាក់លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ ដោយជួយផ្ដល់អាហាររូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសាសនាឥស្លាម នៅប្រទេសឥណ្ឌូណេស៊ី។

ស្ថិតនៅក្នុងជំនួបសំណេះសំណាលនាចុងសប្ដាហ៍នេះ លោកចៅ តុល បានផ្ដាំផ្ញើរដល់និស្សិតទាំង៨រូប ត្រូវខិតខំ តាំងចិត្តសិក្សារៀនសូត្រឱ្យពូកែ ដើម្បីក្រេបយកចំណេះដឹងផ្នែកសាសនាឥស្លាម មកអប់រំកូនចៅអ្នកភូមិឱ្យបានទូលំទូលាយដើម្បីក្លាយ ជាអ្នកកាន់សាសនាដ៏ល្អម្នាក់ក្នុងសង្គម និងជាអ្នកបន្តការអប់រំដល់អ្នកភូមិ កូនចៅជំនាន់ក្រោយឱ្យក្លាយជាមនុស្សល្អ ជាធនធានល្អសម្រាប់ជួយកសាងជាតិមាតុភូមិឱ្យរីកចម្រើនទៅមុខ ។

លោកបានបន្តថា មិនត្រូវភ្លេចគុណសម្ដេចតេជោ ហ៊ុន សែន ទេ ដែលសម្ដេចកាលជានាយករដ្ឋមន្ត្រី បានខិតខំតស៊ូណាស់ទម្រាំស្រុកទេសបានសន្តិភាព រុងរឿងបែបនេះ ដែលជាឱកាសឱ្យកូនក្មួយបានចូលសិក្សារៀនសូត្រ ពិសេសនោះសម្ដេច បានធ្វើឱ្យគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អប្រសើរណាស់បើធៀបនឹងពិភពលោកបច្ចុប្បន្ននេះ។ ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនក៏នៅតែបន្តលើកទឹកចិត្ត និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងមកដល់ សាសនាឥស្លាម និងសាសនិកទាំងអស់ឱ្យមានសិទ្ធិពេញលេញក្នុងការគោរពប្រណិបត្តិ និងសិទ្ធិសេរីភាពស្មើរដូចៗគ្នាទាំងអស់នៃពលរដ្ឋកម្ពុជាយើង ។ ដូច្នេះយើងត្រូវខិតខំតស៊ូសិក្សារៀនសូត្រឱ្យពូកែ ឱ្យខ្លាំង ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងក្លាយជាអ្នកអប់រំតម្រង់ទិសដល់អ្នកភូមិ និងកូនចៅជាបន្តបន្ទាប់។

ជាមួយគ្នានេះលោក ឡា ស្លេះ អ៊ីម៉ាំខេត្ត និងជានាយកសាលាតាស់ហ្វីសអាន់រវើរ បានថ្លែងថា ក្រោមការជួយជ្រោមជ្រែងពីសំណាក់លោកចៅ តុល ទើបសាលាទទួលបានអគារថ្មីស្រឡាង និងដំណើរការសិក្សាបានល្អរលូនទៅមុខ ដ្បិតថាសិស្សដែលកំពុងស្នាក់នៅ សិក្សា រៀនសូត្រ និងគ្រូទាំង១២រូប សុទ្ធតែទទួលបានការឧបត្ថម្ភពីលោក ចៅ តុល ទាំងស្រុងតែម្ដង ដែលកាយវិការមនុស្សធម៌នេះ ពិតជាល្អកម្ររកបានណាស់ បើគ្មានលោកចៅ តុល ទេ ម្លេះសាលានេះ និងកូនសិស្សបែបគ្មានឱកាសបានលេចចេញជារូបរាងល្អឯកនេះបានឡើយ ។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ លោកគ្រូទាំង១២រូប ពុំទាន់ទទួលបានក្រមខណ្ឌរដ្ឋនៅឡើយទេ ដូច្នេះក្នុងនាមលោកតំណាងលោកគ្រូទាំងអស់ សូមមេត្តាស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយបញ្ចូលលោកគ្រូទាំង១២រូប ចូលក្របខណ្ឌគ្រូបង្រៀនផង ដើម្បីពួកគាត់មានជីវភាពល្អប្រសើរជាងនេះបន្តិច ហើយក៏ជាកម្លាំងចិត្តមួយដែលញ៉ាំងដល់ចិត្តលោកគ្រូទាំងអស់ ដែលបាននឹងកំពុងស្វិតស្វាញក្រាញននៀលបង្រៀងសិស្សទាំងឈឺទាំងជាដោយមិនគិតពី ការលំបាកឡើយ ពោលគឺដាក់បេះដូងបង្រៀនសិស្សឱ្យក្លាយជាមនសុសល្អ ធនធានល្អសម្រាប់កម្ពុជា។

លោកបានអះអាងថា សាលានេះពិតជាសាលាគម្រូល្អមួយ មានគ្រូដែលមានចំណេះដឹងច្បាស់លាស់ ចប់អនុបណ្ឌិតមកពីបរទេសមកបង្រៀនសិស្សនៅទីនេះ ដ្បិតថា ពុំសូវមានប្រាក់បៀរវត្សរ៍ច្រើន តែលោកគ្រូទាំងអស់ពិតជាគ្រូគម្រូល្អណាស់ បង្រៀនសិស្សចេញពីបេះដូង ស្រឡាញ់កូនសិស្សដូចកូនបង្កើត បង្រៀនឱ្យចេះពិតប្រាក មិនមែនបង្រៀនលំៗឱ្យខាតពេលនោះទេ ដូច្នេះ បើសិនបងប្អូនមូស្លីម ដែលមានបំណងចង់យកកូនមករៀនផ្នែកសាសនាឥស្លាម សូមអញ្ជើញយកកូនមក, ខាងសាលារីករាយទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងធានាឱ្យបាននូវគុណភាពអប់រំប្រកបដោយស្តង់ដាអន្តរជាតិ (សហគមន៍ឥស្លាមក្នុងពិភពលោក) ជាមួយនឹងការផ្ដល់កន្លែងស្នាក់នៅ ហូបចុក រៀនសូត្រដោយមិនគិតថ្លៃអ្វីទាំងអស់ ព្រោះការចំណាយទាំងអស់គឺមានសប្បុរសជនចិត្តធម៌របស់យើង គឺលោក ចៅ តុល ដែលរង់ចាំស្វាគមន៍ទទួលយកសិស្សគ្រប់ៗរូបមកសិក្សារៀនសូត្រនៅទីនេះ៕|Cr: FreshNews

 

Digiqole Ad

Related post