តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចុះប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំម៉ាស្ជិទថ្មី នៅភូមិទី៣ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អះម៉ាត់ យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំម៉ាស្ជិទថ្មី ភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុក រួមជាមួយពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការដឹកនាំ និងការអនុវត្តកិច្ចការសាសនាឥស្លាមនៅមូលដ្ឋាន៕



