• December 10, 2024
 តួកគី និងអេហ្ស៊ីប បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅរដ្ឋធានីទៅវិញទៅមក ដើម្បីស្តារមិត្តភាព និងសាមគ្គីភាពឡើងវិញ បន្ទាប់ពីទំនាក់ទំនងមានភាពតានតឹងអស់រយៈពេលមួយទសវត្សរ៍

តួកគី និងអេហ្ស៊ីប បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅរដ្ឋធានីទៅវិញទៅមក ដើម្បីស្តារមិត្តភាព និងសាមគ្គីភាពឡើងវិញ បន្ទាប់ពីទំនាក់ទំនងមានភាពតានតឹងអស់រយៈពេលមួយទសវត្សរ៍

Spread the love
Digiqole Ad

ក្រសួងការបរទេសនៃប្រទេសតួកគី និងអេហ្ស៊ីប បានចេញសេចក្តីប្រកាសរួមគ្នា កាលពីថ្ងៃអង្គារថា បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាច្រើនឆ្នាំ តួកគីនិងអេហ្ស៊ីប បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅរដ្ឋធានីនៃប្រទេសទាំងពីរជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ដើម្បីស្តារទំនាក់ទំនងការទូតធម្មតាឡើងវិញ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បានប្រកាសថា Amr El Hamamy នឹងក្លាយជាឯកអគ្គរដ្ឋទូតរបស់ ប្រទេសអេហ្ស៊ីប ប្រចាំនៅទីក្រុងអង់ការ៉ា ខណៈដែលតួកគី បានតែងតាំងលោក Salih Mutlu Sen ជាឯកអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុងគែរ។

ប្រទេសតួកគី បានចេញវិធានការជាច្រើនដើម្បីជាការស្តារទំនាក់ទំនងនិងអេហ្ស៊ីប ដូចជា ការបញ្ឈប់ការផ្សាយរបស់ទូរទស្សន៍ប្រឆាំងអេហ្ស៊ីប ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល និងការឃុំខ្លួនអ្នកប្រឆាំងអេហ្ស៊ីបដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីគាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអេហ្ស៊ីប ជាដើម។

គួរជម្រាបថា ការបែកបាក់នយោបាយដែលឈានដល់ការបណ្តេញចេញឯកអគ្គរដ្ឋទូតទៅវិញទៅមកនៃប្រទេសតួកគី និងអេហ្ស៊ីប បានកើតឡើងនៅចុងឆ្នាំ២០១៣ ដោយទីក្រុងគែរបានប្រឆាំងនឹងការជ្រៀតជ្រែករបស់ទីក្រុងអង់ការ៉ា ជុំវិញបញ្ហាជម្លោះនៅក្នុងប្រទេសលីប៊ី៕

Digiqole Ad

Related post