• October 14, 2024
 ដំណើរទស្សនកិច្ចសារ​ព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិត​កម្មស្វាយ​ចន្ទី​នៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីខេត្តចំនួន៤ ដែលរៀបចំដោយក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នឹង​ជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី

ដំណើរទស្សនកិច្ចសារ​ព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិត​កម្មស្វាយ​ចន្ទី​នៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីខេត្តចំនួន៤ ដែលរៀបចំដោយក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នឹង​ជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី

Spread the love
Digiqole Ad

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០​២៣ បាន​រៀ​បចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មានចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិត​កម្មស្វាយ​ចន្ទី​នៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្ត​ស្ទឹង​ត្រែង។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយវេទិកាស្វាយចន្ទី រៀបចំឡើងដើម្បីបង្ហាញ​អំពី​វឌ្ឍ​នភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើម​ពី​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រ​ដោយ​ស​ហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីកិច្ចខិតខំប្រឹង​ប្រែងរបស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាម «គោលន​យោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ » ដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជនាំចេញស្វាយចន្ទី។

ដោយឡែក សហភាពអឺរ៉ុបដែលជាអ្នកឧបត្ថម្ភការរៀបចំកម្មវិធីនេះ មានបំណងបង្ហាញអំពី​ការប្តេជ្ញា​ចិត្តរបស់ខ្លួន ចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងបម្រើជាសក្ខីភាពមួយ ចំពោះកិច្ចខិតខំប្រឹងប្រែង​រួមគ្នារវាង​ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ស្វាយចន្ទី ដែលមានសក្តា​នុ​ភាព និងភាពរីកចម្រើន។

ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាង​ភាគីពាក់ព័ន្ធទាំងអស់ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ដែលមាន​សក្តា​នុពល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការរួមចំណែក​របស់សហភាព​អឺរ៉ុប​ក្នុង​វិស័យនេះ តាមរយៈមធ្យោបាយទំនាក់ទំនងច្បាស់លាស់និងត្រឹមត្រូវ។

កម្មវិធីនេះ ក៏នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងជាក់ស្តែង អំពីបច្ចុប្បន្នភាពនៃ​សកម្មភាព​គម្រោង និងអន្តរកម្មរវាងភាគីពាក់ព័ន្ធទាំងអស់ ទៅដល់សាធារណជន តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយរបស់សារព័ត៌មាន។

គួរជម្រាបថា បើតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) កម្ពុជាគឺជាប្រទេសដែលដាំដុះស្វាយ​ចន្ទី​ច្រើនជាងគេទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ ដែលរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការកែច្នៃ តាមរយៈ​ខ្សែ​ច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។

ក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០ តោន នៅ​ក្នុងនោះបាននាំចេញ​ទៅវៀតណាម ក្នុងចំនួន ៦១៥ ០០០តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារ​អា​មេរិក ដែលថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ ចំពោះតម្លៃវិញ ជា​មធ្យមគ្រាប់ស្ងួត មាន​តម្លៃ ១ ៦៥៨ ដុល្លារ ក្នុង១តោន។ ដោយឡែក ពីខែតុលាមក គ្រាប់ស្ងួតតម្លៃ ៧ ០០០រៀល ទៅ៧ ៥០០រៀល ក្នុង១គីឡូក្រាម ឬ១ ៩០០ ដុល្លារ ក្នុង១តោន ដែលតម្លៃ​នេះ​ជា​តម្លៃល្អ បើធៀបនឹង​ពេល​កន្លង​ទៅ៕

 

Digiqole Ad

Related post