• October 14, 2024
 ចិន និងប៉ាគីស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្តារនិងកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញស្ថិតក្រោមមិត្តភាពដ៏ល្អ

ចិន និងប៉ាគីស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្តារនិងកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញស្ថិតក្រោមមិត្តភាពដ៏ល្អ

Spread the love
Digiqole Ad

អ៊ីស្លាម៉ាបាដ៖ ប្រទេសចំនួនពីររួមមានចិននិងប៉ាគីស្ថាន បានបន្តពង្រឹងមិត្តភាពជាមួយប្រទេសអាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងដោយក្រុមតាលីបង់ ដែលកំពុងជួបនូវបញ្ហាសេដ្ឋកិច្ចរាំរ៉ៃ និងវិបត្តិហិរញ្ញវត្ថុមានការកើនឡើង។ ប្រទេសចិននិងប៉ាគីស្ថាន បានអះអាងថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រៀមជួយស្តារនិងកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងសិក្សាអំពីវិធីកែលម្អសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនេះឱ្យកាន់តែមានភាពល្អប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន TRT WORLD នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកការទូតកំពូលរបស់ចិន ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ក្រោមកិច្ចពិភាក្សាអំពីបញ្ហាចម្បងដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសអំពីវិធីកែលម្អសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Bilawal Bhutto Zardari បានឱ្យដឹងថា ប្រទេសប៉ាគីស្ថាននិងបន្តរក្សានូវមិត្តភាពដ៏ល្អជាមួយប្រទេសអាហ្វហ្គានីស្ថានទោះបីជាស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ក៏ដោយ ហើយលោកនិងព្យាយាមជួយអាហ្វហ្គានីស្ថានឱ្យមានភាពល្អប្រសើរឡើងវិញ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយថា ទាំងទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រយ៉ាងសកម្មដល់អាហ្វហ្គានីស្ថាន ជាមួយនឹងការកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
លោកបានបន្តថា យើងសង្ឃឹមថាពួកតាលីបង់នឹងទទួលយកអភិបាលកិច្ចរួម និងគោលនយោបាយកម្រិតមធ្យម និងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាងឱ្យបានល្អ ។

គួរជម្រាបថា ចាប់តាំងពីក្រុមតាលីបង់បានត្រឡប់មកគ្រប់គ្រងលើប្រទេសអាហ្វហ្គានីស្ថានវិញមក ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ បានធ្វើឱ្យអាហ្វហ្គានីស្ថានក្លាយជាប្រទេសដែលឯកោរ ដោយការមិនទទួលស្គាល់ពីអន្តរជាតិ នាំឱ្យប្រទេសនេះធ្លាក់ទៅក្នុងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដោយមានប្រជាជនចំនួន ៣៨ លាននាក់កំពុងជួបបញ្ហាកង្ហះស្បៀងអាហារ និងកុមារ ៣លាននាក់ ប្រឈមនឹងកង្វះអាហារូបត្ថម្ភ។

Digiqole Ad

Related post