• October 14, 2024
 ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាបង្ហោះសាររំលឹកអាណាព្យបាលដែលបណ្តោយអោយកូនស្រីចាកចេញឆ្ងាយពីខ្លួន

ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាបង្ហោះសាររំលឹកអាណាព្យបាលដែលបណ្តោយអោយកូនស្រីចាកចេញឆ្ងាយពីខ្លួន

Spread the love
Digiqole Ad
អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជាបានបង្ហោះសាររំលឹកអាណាព្យបាលដែលបណ្តោយអោយកូនស្រីចាកចេញឆ្ងាយពីខ្លួនតាមរៈគណនីហ្វេសប៊ុកនាថ្ងៃទី២៦ ខែវិច្ឆិកាយ៉ាងដូច្នេះថា៖

– បងប្អូនជាមាតាបិតា! សូមបងប្អូនដែលជាឪពុកម្តាយរបស់កូនស្រី ដែលបណ្ដោយអោយកូនស្រីជាទីស្រឡាញ់ ចាកចេញទៅឆ្ងាយពីខ្លួន ជួយពិចារណាដល់ខ្លឹមសារហាទេស្សដែលសហេះនេះផង គឺណាពីបានអប់រុំយើង ដែលមានខ្លឹមសារថា;(ដាច់ខាតមិនអាចបុរស និងនារីនៅកន្លែងស្ងាត់ៗតែពីរនាក់បានឡើយ លើកលែងនៅជាមួយនារីនោះ មានមុះរម(ឪពុក ឬបងប្អូនបង្កើតរបស់គេនៅជាមួយដែរ), ហើយដាច់ខាតមិនត្រូវនារីធ្វើដំណើរតែម្នាក់ឯងឡើយ,លើកលែងជាមួយមុះរមរបស់គេដែរ)។ នេះជាហ៊ូកុម ជាស៊ុណ្ណះដែលណាពិបានអប់រុំ ឬមួយយើងនាំលុបចោល ឬបំភ្លេចចោល ទុកអោយកូនស្រីយើងដើរហើរតាមចិត្តដូចបុរសៗដែរ។
– យើងគួរតែនឹកឃើញវិញដែរ តើក្នុងពេលខ្លះ កូនស្រីក្រមុំជាទីស្រឡាញ់របស់យើងចាកចេញពីយើងទៅដល់ណា នៅទីណា នៅជាមួយអ្នកណា តើមានអ្នកបីបាច់ថែររក្សាគួរទុកចិត្ត ឬទេ? បើពិនិត្យឃើញថាត្រឹមត្រូវហើយ,វាជាការប្រសើរបំផុត។ ប៉ុន្តែត្រូវប្រយ័ត្ន,ធ្វើយ៉ាងណាកុំអោយគេធ្វើដៃគូរជាមួយស្រីខូច, ជាមួយស្រីតែងខ្លួន,ជាមួយមិត្តប្រុស សូម្បីមិត្តប្រុសជាជីដូនមួយក្ដី, ព្រោះហ៊កុមឥស្លាមគ្មានទេមិត្តប្រុស, ការពិតមិត្តប្រុសសំរាប់ឥស្លាម គឺសាហាយស្មន់នោះហើយ ទោះបីត្រូវ តៀងត្រង់យ៉ាងណាក្ដី, ដាច់ខាតគឺត្រូវតែហារាំ, ហើយសូម្បីគូរដណ្ដឹងផ្លូវការក្ដី ដាច់ខាតគឺហារាំ, ព្រោះបើមិត្តប្រុស អាចទុកចិត្តបាន, ប៉ុន្តែតណ្ហា និងតណ្ហាមិនអាចទុកចិត្ត មិនអាចជួបគ្នាបានឡើយ។
– យើងដឹងខ្លួនឯងហើយថា; អ្វីីៗខ្លួនដឹងអ្វីដែលមានក្នុងខ្លួនឯងយ៉ាងច្បាស់ ហើយយើងអាចបំភាន់មនុស្សបានខ្លះ តែដាច់ខាតមិនអាចលាក់លៀម ឬបំភាន់មុចាស់បាន សូម្បីបន្តិចសោះឡើយ។
– ដូច្នេះសូមកុំភ្លេចកូនស្រីក្រមុំជាទីស្រឡាញ់របស់យើងអោយសោះ។ ខ្លួនមនុស្ស កាលណារាបអាន ជិតស្និតនឹងគ្នា វាកាន់តែល្អ,ផ្ទុយវិញបដាប់ភេទ មិនអាចរាប់អាន ជិតស្និតក្បែរគ្នាបានទេ។
Digiqole Ad

Related post