• December 10, 2024
 គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅអាហ្វហ្គានីស្ថាន ធ្វើឲ្យមនុ្សស្លាប់កើនដល់ជាង ២០០០នាក់

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅអាហ្វហ្គានីស្ថាន ធ្វើឲ្យមនុ្សស្លាប់កើនដល់ជាង ២០០០នាក់

Spread the love
Digiqole Ad
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបាន​វាយ​ប្រហារ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែល​បានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។

អាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៣​រ៉ិចទ័រ អមដោយការរញ្ជួយដីដ៏ខ្លាំងក្លាបន្តបន្ទាប់ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ភាគ​ខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។
លោក Abdul Wahid Rayan អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ បាននិយាយថា ចំនួន​អ្នក​ស្លាប់​ដោយការរញ្ជួយដីនៅទីក្រុង Herat គឺខ្ពស់ជាងការរាយការណ៍ដំបូង។ លោកបាននិយាយថា ភូមិ​ប្រហែលប្រាំមួយត្រូវបានបំផ្លាញ ហើយ​ជន​ស៊ីវិល​រាប់​រយ​នាក់​ត្រូវ​បាន​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​ផង​ដែរ៕
Digiqole Ad

Related post