• December 10, 2024
 គ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ វាយប្រហារខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

គ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ វាយប្រហារខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

Spread the love
Digiqole Ad
គ្រោះរញ្ជួយដីកម្រិត ៤.៩ រ៉ិចទ័រ បានកើតឡើងនាព្រឹកថ្ងៃអង្គារ នៅខេត្ត Java ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BMKG) ដែលដកស្រង់ផ្សាយដោយកាសែត Peninsulaqatar បានគូសបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ បានកើតឡើងចម្ងាយ ១១៥ គីឡូម៉ែត្រ ពីខេត្តម៉ាឡាង ក្នុងជម្រៅ ៥៧ គីឡូម៉ែត្រ។

បើតាមគេហទំព័រ Volcanodiscovery គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១០៖០៣នាទីព្រឹក (ម៉ោងនៅក្នុងស្រុក) ។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះគេនៅមិនទាន់មានសេចក្តីរាយការណ៍អំពីផលប៉ះពាល់ និងទំហំនៃការខូចខាតនៅឡើយទេ។
គួរជម្រាបថា ឥណ្ឌូណេស៊ីតែងតែប្រឈមនឹងការរញ្ជួយដី ដោយសារទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ជាកន្លែងដែលបន្ទះប្លាកែតជាច្រើនជួបគ្នា ហើយបណ្តាលឱ្យមានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីជាញឹកញាប់៕
Digiqole Ad

Related post