• December 12, 2024
 គ្រោះទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារភាគខាងលិចប្រទេសយេម៉ែន សម្លាប់មនុស្ស ៦០នាក់ និង​២៦៨,០០០នាក់ រងផលប៉ះពាល់ ចាប់តាំងពីចុងខែកក្កដា​មក ខណៈ២៤នាក់ផ្សេងទៀតកំពុង​បាត់​ខ្លួន

គ្រោះទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារភាគខាងលិចប្រទេសយេម៉ែន សម្លាប់មនុស្ស ៦០នាក់ និង​២៦៨,០០០នាក់ រងផលប៉ះពាល់ ចាប់តាំងពីចុងខែកក្កដា​មក ខណៈ២៤នាក់ផ្សេងទៀតកំពុង​បាត់​ខ្លួន

Spread the love
Digiqole Ad

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ បានវាយប្រហារខេត្ត​ភាគ​ខាង​លិចប្រទេសយេម៉ែន បណ្តាល​អោយ​មានមនុស្សស្លាប់កើនឡើតរហូតដល់ ៦០នាក់ និង​មនុស្ស ២៦៨,០០០នាក់ បានរងផលប៉ះ​ពាល់ ចាប់តាំងពីចុងខែកក្កដា​មក។ នេះបើយោង​តាម​អង្គការសហប្រជាជាតិ ដកស្រង់ផ្សាយដោយ​សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ខេត្តភាគខាងលិចប្រទេសយេម៉ែន ងាយនឹងមានភ្លៀងធ្លាក់ខ្លាំងតាមរដូវ។ អាជ្ញាធរបាននិយាយថា កាល​ពីម្សិលមិញភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ បានវាយប្រហារខេត្ត al-Mahwit ដែល​ជា​ខេត្ត​មួយ​ស្ថិតនៅភាគខាងលិចនៃរដ្ឋធានី Sanaa គ្រប់គ្រងដោយក្រុម Houthi បាន​បណ្តាល​មាន​មនុស្សយ៉ាង​ហោច​ណាស់ ២៤នាក់បាត់ខ្លួន។

ទូរទស្សន៍ Al Masirah បានរាយការណ៍ថា រថយន្តសង្គ្រោះ​បន្ទាន់ជាច្រើនមកពីតំបន់ជិតខាងក្នុង al-Mahwit ក៏ដូចជាខេត្ត Hodeidah ត្រូវបានបញ្ជូន​ទៅកាន់តំបន់​ដើម្បី​ជួយក្នុង​កិច្ចខិត​ខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ។

គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ដោយព្រមានថា នៅក្នុងប៉ុន្មាន​ខែ​ខាងមុខនេះ ការកើនឡើង​ទឹកភ្លៀងដោយតំបន់ខ្ពង់រាបកណ្តាល តំបន់ឆ្នេរក្រហម និងផ្នែកខ្លះនៃ​តំបន់​ខ្ពង់​រាបភាគខាងត្បូង នឹងទទួលបានកម្រិតដែលមិនធ្លាប់មានពីមុនមក លើសពី ៣០០មម (១២ អ៊ីញ) នៅសប្តាហ៍នេះ៕

Digiqole Ad

Related post