• December 9, 2024
 គម្រោង CAPFISH ជួយឱ្យម្ចាស់ក្រុមហ៊ុនខ្មែរអាចបង្កើតផលិតផលកែច្នៃថ្មី «ត្រីចំណិត»

គម្រោង CAPFISH ជួយឱ្យម្ចាស់ក្រុមហ៊ុនខ្មែរអាចបង្កើតផលិតផលកែច្នៃថ្មី «ត្រីចំណិត»

Spread the love
Digiqole Ad

តាមរយៈគម្រោងCAPFISH បានជួយឱ្យក្រុមហ៊ុនយូនីកាអាចបង្កើតផលិតផលកែច្នៃថ្មី ត្រីចំណិត ដែលមានការគាំទ្រច្រើនពីអតិថិជន។

លោកស្រី ឡឹប ម៉ារី ម្ចាស់ក្រុមហ៊ុនយូនីកា នៅល្ញាចថ្ងៃទី១៨ ខែកក្កដាម្សិលមិញ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយអ្នកសារព័ត៌មានថា តាមរយៈគម្រោងCAPFISH បានជួយឱ្យ​ក្រុមហ៊ុន​លោក​ស្រី​អាច​បង្កើតផលិតកែច្នែថ្មី ត្រីចំណិត ដាក់លក់នៅតាមបណ្តាផ្សារទំនើបដូចជា ម៉ាក្រូ ជីបម៉ុង និង​ឡាក់គី​ជាដើម។ លោកស្រីបន្តថា មូលហេតុដែលជំរុញឱ្យលោកស្រីបង្កើតផលិតផលកែច្នៃថ្មីនេះ ព្រោះ​ចង់បង្កើតភាពងាយស្រួលដល់អតិថិជន និងជាពិសេសជំរុញដល់ក្មេងៗទទួលទានសាច់ត្រី ហើយ​បច្ចុប្បន្នផលិតផលថ្មីនេះ មានការគាំទ្រច្រើនពីអតិថិជន។ ការផ្តល់បទសម្ភាសនេះ បាន​ធ្វើ​ឡើង​​ក្នុងឱកាស មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល តំណាង​សហភាព​អឺរុប​ប្រចាំកម្ពុជា អង្គការ UNIDO និងអ្នកសារព័ត៌មានផ្សេងៗចំនួន ២១ស្ថាប័ន ចុះ​ទស្សន​កិច្ចនៅក្រុមហ៊ុនយូនីកា ស្ថិតនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កញ្ញា ម៉ម អេឡែន អ្នកស្រាវជ្រាវ និងជាគ្រូបង្រៀន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា មុនផលិតផលកែច្នៃ ពីត្រីរបស់ក្រុមយូនីកាដាក់លក់នៅទីផ្សារ គឺវិទ្យាស្ថាន​បាន​សិក្សា​ស្រាវ​ជ្រាវ​ពី​ផល​វិជ្ជមាន និងអវិជ្ជមាន។ ហើយតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ការកែច្នៃត្រី​តាម​លក្ខណៈ​វេច​ខ្ចប់​នេះ គឺមានប្រតេអ៊ីប្រមាណ៦០ភាគរយ។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីភ្នាក់ងារបច្ចេកទេសអង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា(UNIDO) បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ គម្រោង​CAPFISH បានជួយឱ្យសហគ្រាសចំនួន១៧នៅកម្ពុជា ទទួលបាន​និមិត្ត​សញ្ញា​គុណភាព​ ផលិតផលជលផលកម្ពុជា (CQS) ដែលជាប្រព័ន្ធ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ដ៏​មាន​កិត្យានុភាព។ លើសពីនេះ លោកបានលើកឡើងពី ភាពជោគជ័យ​នៃ​ការ​អនុវត្ត​គម្រោង​CAPFISH ផងដែរ។

គួរបញ្ជាក់ដែរថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ឫហៅថា CAPFISH គឺជាកម្មវិធីជលផលទទួលបានការគាំទ្រឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ក្នុង​គោល​បំណង​រួម​ចំណែកលើការសម្រេចនូវចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ទូច សោភ័ណ
Cr: BTV

Digiqole Ad

Related post