• July 16, 2024
 គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាគ្រោងរៀបចំការប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ចាប់ពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាគ្រោងរៀបចំការប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ចាប់ពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

Spread the love
Digiqole Ad

ភ្នំពេញ៖ ពិធីសូត្រគម្ពីរគួរអានថ្នាក់ជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតជាគោលការណ៍ជូនក្រសួងធម្មការនិងសាសនាសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដើម្បីប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសបេក្ខជនករីនិងបេក្ខនារីករីអះជ័យលាភីតំណាងប្រទេសកម្ពុជាសម្រាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅតាមបណ្តាប្រទេសនានា ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ឆ្នាំ២០២៣នេះ គ្រោងនិងធ្វើឡើងចំនួនពីរថ្ងៃចាប់ពីថ្ងៃទីទី២០-២១ ខែឧសភា នៅវិហារធំគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ទូរទស្សន៍មូស្លីមកម្ពុជានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម យូប អាស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសបានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣០ និងសូត្រចាំមាត់លើកទី៤ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ សាសនាឥស្លាមប្រយុទ្ធប្រឆាំងជូញដូរមនុស្សនិងទាសភាពសម័យទំនើប ដោយនៅក្នុងនោះនិងមានការចូលរួមពីបេក្ខជនបេក្ខនារីចំនួន២៥រាជធានីខេត្ត ដោយពួកគេត្រូវជ្រើសរើសដោយធ្វើការប្រលងតាមខេត្តរៀងៗខ្លួនជាមុនសិន ដើម្បីមានឲកាសមកប្រលងថ្នាក់ជាតិតំណាងខេត្តរបស់ខ្លួនបាននៅពេលខាងមុខនេះ ដើម្បីយើងសម្រិតសម្រាំងយកម្ចាស់ជ័យលាភីឆ្នើមទាំងបេក្ខជននិងបេក្ខនារីក្នុងការចូលរួមជាលក្ខណៈអន្តរជាតិនៅប្រទេសម៉ាឡេស៊ីខាងមុខនេះ។

ឯកឧត្តមបានបន្តថា គោលបំណងសំខាន់នៅក្នុងការរៀបចំប្រលងសូត្រគម្ពីរគួរអាននេះគឺយើងចង់ឃើញបងប្អូនមូស្លីមកម្ពុជាខិតខំយកចិត្តទុកដាក់ខ្ពស់ជាមួយការសូត្រនូវគម្ពីរដ៏ពិសិដ្ឋ ជំរុញឱ្យមានការសូត្រគម្ពីរគួរអានអោយបានច្រើនពីសំណាក់កូនចៅជំនាន់ក្រោយ ទាំងការប្រើប្រាស់សំឡេង និងរបៀបសូត្យអោយបានត្រឹមត្រូវ ជាពិសេសដើម្បីជ្រើសរើសបេក្ខជនបេក្ខនារីឆ្នើមតំណាងអោយប្រទេសកម្ពុជាទៅចូលរួមប្រកួតមិត្តភាពជាមួយបណ្តាប្រទេសឥស្លាមជាច្រើននៅលើពិភពលោកជាលក្ខណៈអន្តរជាតិផងដែរ។

គួរជម្រាបថា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាបានរៀបចំការប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំផងដែរ តែដោយសារជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យខកខានចំនួនពីរឆ្នាំគឺឆ្នាំ២០២០និង២០២១ ។ ដោយឡែកនៅឆ្នាំ២០២៣នេះបេក្ខភាពជ័យលាភីតំណាងប្រទេសកម្ពុជាគ្រោងនិងបញ្ជូនទៅប្រកួតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៧ដល់ថ្ងៃ១២ ខែសីហា ដែលមានប្រទេសជាង៨០ចូលរួមផងដែរ។

Digiqole Ad

Related post