• October 14, 2024
 ក្រុមហាជ្ជីចំនួន ១៣០០នាក់ មកពី៩០ប្រទេសជុំវិញពិភពលោក ទទួលបានឱកាសទៅធ្វើធម្មយាត្រាហាជ្ជីនៅក្នុងទីក្រុងម៉ាក្កះ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ក្នុងនោះក៏មានកម្ពុជាចំនួន ២០រូបផងដែរ

ក្រុមហាជ្ជីចំនួន ១៣០០នាក់ មកពី៩០ប្រទេសជុំវិញពិភពលោក ទទួលបានឱកាសទៅធ្វើធម្មយាត្រាហាជ្ជីនៅក្នុងទីក្រុងម៉ាក្កះ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ក្នុងនោះក៏មានកម្ពុជាចំនួន ២០រូបផងដែរ

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត៖ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ស្តេច Salman បានព្រះរាជានុញ្ញាតឱ្យមូស្លីមដែលមកពីបណ្តាប្រទេសឥស្លាមចំនួន៩០ ជុំវិញពិភពលោក ដែលគិតជាចំនួនកូតាមានរហូតដល់ ១៣០០នាក់ ទទួលបានឱកាសធ្វើដំណើរទៅបំពេញធម្មយាត្រាហាជ្ជីនៅក្នុងទីក្រុងម៉ាក្កះ សម្រាប់ឆ្នាំ២០២៣នេះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយ Saudi Gazette នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ដោយឡែក សម្រាប់ក្រុមហាជ្ជីកម្ពុជាចំនួន ២០រូប គឺបានធ្វើដំណើរចាកចេញពីប្រទេសហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា។

Sheikh Dr. Abdullatif Al-Sheikh រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា ក្រុមហាជ្ជីចំនួន១៣០០នាក់ មកពី ៩០ប្រទេសជុំវិញពិភពលោក បានមកធ្វើធម្មយាត្រាហាជ្ជីនៅទីក្រុងម៉ាក្កះ គឺជាឱកាសមួយដ៏ល្អសម្រាប់ពួកគេ ក្រោមគំនិតផ្តួចផ្តើមរបស់ស្តេច Salman ដែលទ្រង់តែងតែបង្ហាញព្រះទ័យយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាជនមូស្លីមទាំងអស់លើពិភពលោក ជាពិសេស ចំពោះអ្នកដែលគ្មានលទ្ធភាព ហើយមានបំណងចង់មកបំពេញកាតព្វកិច្ចមួយដ៏សំខាន់ នៅក្នុងចំណោមមូលដ្ឋានគ្រឹះទាំងប្រាំនៃសាសនាឥស្លាម ដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះអង្គ ទ្រង់ក៏ចង់បង្ហាញពីការចេះផ្តល់តម្លៃឱ្យគ្នា ចេះបង្កើននូវចំណងមិត្តភាព និងចេះរួបរួមគ្នាឱ្យឥស្លាមកាន់តែមានការរីកចម្រើន និងស៊ីជម្រៅក្នុងចំណោមប្រជាជននៃពិភពលោកទាំងអស់ផងដែរ។

ក្រសួងតាមរយៈអគ្គលេខាធិការដ្ឋាននៃកិច្ចការហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអូឌីត មានការជួយសម្របសម្រួលជាមួយស្ថានទូតអារ៉ាប៊ីសាអូឌីត និងមន្ត្រីពាក់ព័ន្ធសាសនានៅបរទេសទាំងអស់ ធ្វើយ៉ាងណាដើម្បីធានាថាអ្នកធម្មយាត្រាហាជ្ជីទាំង ១៣០០នាក់ ទទួលបាននូវភាពងាយស្រួល និងផាសុខភាពក្នុងអំឡុងពេលពួកគេមកទីនេះ ពិសេស ពួកយើងនឹងផ្តល់ជំនួយចាំបាច់ទាំងអស់ ដើម្បីសម្រួលដល់នីតិវិធីនៃការចេញទិដ្ឋាការសម្រាប់ពួកគេឱ្យកាន់តែប្រសើរឡើង។

គួរជម្រាបថា ការធ្វើធម្មយាត្រាហាជ្ជីគ្រោងនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយក្នុងនោះ ជារៀងរាល់ឆ្នាំអារ៉ាប៊ីសាអូឌីតតែងតែផ្តល់ចំនួនកូតាដល់មូស្លីមលើពិភពលោក អោយមានឱកាសបានធ្វើធម្មយាត្រាហាជ្ជី ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជាហូរហែរផងដែរ៕

Digiqole Ad

Related post