• July 25, 2024
 កីឡាការនីបាល់ទាត់របស់ប្រទេសម៉ារ៉ុកបានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដំបូងគេ ដែលអាចពាក់ហ៊ីជាបនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ 2023 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ខាងមុខនេះ

កីឡាការនីបាល់ទាត់របស់ប្រទេសម៉ារ៉ុកបានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដំបូងគេ ដែលអាចពាក់ហ៊ីជាបនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ 2023 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ខាងមុខនេះ

Spread the love
Digiqole Ad

ម៉ារ៉ុក៖ កីឡាការនីបាល់ទាត់របស់ប្រទេសម៉ារ៉ុក អ្នកនាង Nouhaila Benzina មានវ័យ 25 ឆ្នាំ ជាខ្សែការពារឆ្នើមដែលបានបង្កើតនូវស្នាដៃដ៏អស្ចារ្យជាច្រើនជូនក្លឹបបាល់ទាត់របស់ខ្លួននាពេលកន្លងមក បានបង្កើតប្រវត្តិសាស្ត្រថ្មីដំបូងគេសម្រាប់ប្រទេសម៉ារ៉ុកទាំងមូល ដោយអាចពាក់ហ៊ីជាបនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ 2023 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់រវាងថ្ងៃទី 20 ខែកក្កដាដល់ថ្ងៃទី 20 ខែសីហា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Mirror នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

FIFA បានប្រកាសនៅលើ Twitter របស់ខ្លួនកាលពីពេលថ្មីៗនេះថា កីឡាការនីបាល់ទាត់របស់ប្រទេសម៉ារ៉ុក អ្នកនាង Nouhaila Benzina នឹងក្លាយជាកីឡាការនីដំបូងគេអាចប្រកួតនៅលើទីលានបាល់ទាត់ដោយការពាក់ហ៊ីជាបនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ 2023 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់នាពេលខាងមុខ ជាមួយប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះក្រុមបាលទាត់នារីរបស់ប្រទេសម៉ារ៉ុកក៏បានបង្កើតនូវភាពអស្ចារ្យថ្មីមួយបន្ថែមទៀត ដែលអាចឈានមកដល់វគ្គប្រកួតថ្មីមួយនៅលើទឹកដីអូស្ត្រាលី និងនូវែលសេឡង់។

ជាមួយគ្នានោះ គ្រូបង្វឹកប្រចាំក្លឹបរបស់ប្រទេសម៉ារ៉ុក លោក Reynald Pedros បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ជាមួយការប្រកាសជាផ្លួវការពីសំណាក់ FIFA ធ្វើឱ្យលោកពិតជារំភើប ជាមួយក្តីសង្ឃឹមចំពោះក្រុមរបស់ខ្លួន ដែលមានឈ្មោះថា Atlas Lionesses ដែលជាអ្នកតំណាងឱ្យប្រទេសជាតិហើយក៏ជាក្រុមតែមួយគត់របស់ប្រទេសម៉ារ៉ុកដែលបានទៅប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ 2023។ ក្នុងនោះលោកពិតជាជឿជាក់លើ Nouhaila Benzina ណាស់ពីព្រោះនាងពិតជាមានតិចនិកនៅក្នុងការលេងបាល់ទាត់បានយ៉ាងល្អ ហើយក៏ជាខ្សែការពារដ៏មានភាពវៃឆ្លាតមួយរូបដែលអាចជួយក្រុមទទួលបានជ័យជម្នះជាច្រើនលើកផងដែរ។

គួរជម្រាបថា កីឡាការនីបាល់ទាត់របស់ប្រទេសម៉ារ៉ុក អ្នកនាង Nouhaila Benzina រូបនេះក៏ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២២កន្លងទៅ ដែលបានជួយប្រទេសម៉ារ៉ុកឱ្យក្លាយជាប្រទេសអាហ្វ្រិកខាងជើង និងអារ៉ាប់ដំបូងគេដែលបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រចាំទ្វីប។ ហើយបានជួយក្រុមរបស់ខ្លួនយកឈ្នះក្រុមមហាអំណាចអាហ្វ្រិក និងក្រុមការពារតំណែងជើងឯក 11 សម័យនីហ្សេរីយ៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ដោយបានធ្វើឱ្យក្រុមពួកគេក្លាយជាជើងឯកនៃតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងដំបូង។

 

Digiqole Ad

Related post