• July 25, 2024
 កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន៩រូប រួមនឹងវីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន៩រូប រួមនឹងវីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក

Spread the love
Digiqole Ad

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន៩រូប រួមនឹងវីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានចាកចេញពីប្រទេស ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក ក្នុងជុំទី៣។

ការប្រកួតពានរង្វាន់លំដាប់ពិភពលោក (World Series) នឹងប្រព្រឹត្តិទៅមាន៤ជុំ រួមមាន៖ ជុំទី១នៅប៉ូឡូញ, ទី២នៅបារាំង, ទី៣នៅសហរដ្ឋអាមេរិក, និងទី៤នៅប្រទេសថៃ។ ទោះបីយ៉ាងណា ការប្រកួតកាលពីជុំទី១ និងជុំទី២ កន្លងទៅ ដែលរៀបចំធ្វើឡើងនៅប្រទេសប៉ូឡូញ និងបារាំង កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា បានខកខានក្នុងការចូលរួម ដោយសារបញ្ហារត់ការឯកសារបញ្ជូនម៉ូតូទឹកមានភាពយឺតយ៉ាវ។

ថ្លែងមកកាន់ទូរទស្សន៍មូស្លីមកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក វីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត បានលើកឡើងថា ការប្រកួតពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក ក្នុងជុំទី៣ នឹងប្រព្រឹត្តទៅក្នុងខែតុលាខាងមុខ ហើយការពានរង្វាន់នេះគេគិតជាពាននៃទ្វីប ដោយមិនរាប់បញ្ចូល២ជុំកន្លងទៅនោះទេ។

លោកបង្ហាញពីក្តីសង្ឃឹមច្រើនក្នុងការដណ្តើមបានជ័យលាភីពីការប្រកួត៕



Digiqole Ad

Related post