• October 14, 2024
 ការប្រកួតកីឡាម៉ូតូទឹក និងធ្វើការប្រកួតនាព្រឹកថ្ងៃទី១៣ ស្អែកនេះដោយមានការចូលរួម៥ប្រទេសផ្សេងគ្នា ខណៈកីឡាមួយនេះជាប្រភេទកីឡាដែលមានអត្តពលិកខ្មែរឥស្លាមជាច្រើននាក់បានចូលរួម

ការប្រកួតកីឡាម៉ូតូទឹក និងធ្វើការប្រកួតនាព្រឹកថ្ងៃទី១៣ ស្អែកនេះដោយមានការចូលរួម៥ប្រទេសផ្សេងគ្នា ខណៈកីឡាមួយនេះជាប្រភេទកីឡាដែលមានអត្តពលិកខ្មែរឥស្លាមជាច្រើននាក់បានចូលរួម

Spread the love
Digiqole Ad

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេហ៍លើកទី៣២ដែលកម្ពុជាជាម្ចាស់ផ្ទះ នៅក្នុងចំណោមអត្តពលិកជាង៨០០នាក់របស់កម្ពុជាយើង គេក៏ឃើញមានអត្តពលិកជាខ្មែរឥស្លាមជាច្រើននាក់បានចូលរួមប្រកួតលើវិញ្ញាសារ៣ រួមមាន៖ វិញ្ញាសាម៉ូតូទឹក,វិញ្ញាសា ហុកគី និង វិញ្ញាសា រត់ចំងាយ។

តែជាក់ស្តែងឃើញថាប្រភេទវិញ្ញាសាដែលមានអត្តពលិកខ្មែរឥស្លាមចូលរួមជាច្រើននាក់នោះ គឺប្រភេទកីឡាម៉ូតូទឹក ដែលអត្តពលិកទាំងនោះរួមមានវីរៈកីឡាករមេដៃមាសកីឡាអាស៊ី លោក សាលី អ៊ូម៉េីត លោក ម៉ីន មូស្តាន់ លោក សាលី ហ្វីលីន លោក កៃ វ៉ាន់ស៊ីដេន លោក ម៉ីន ឧស្មាន និង លោក ទៀត សឡាស ដែលអត្តពលិកទាំង៦នាក់នេះ កំពុងត្រៀមខ្លួនប្រកួតនាព្រឹកថ្ងៃទី១៣ ស្អែកនេះដោយមានការចូលរួមពី៥ប្រទេសផ្សេងគ្នានៃតំបន់អាស៊ានផងដែរ។

ជាក់ស្តែង ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹក បានឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV NEWS នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះថា សម្រាប់ប្រភេទកីឡាម៉ូតូទឹកដែលនិងធ្វើការប្រកួតនាព្រឹកថ្ងៃទី១៣ ស្អែក រហូតដល់ថ្ងៃទី១៦ នៅបរិវេណឆ្នេរសុខា ខេត្តព្រះសីហនុ នេះ គឺក្រុមការងារបានរៀបចំរួចរាល់ហើយ សម្រាប់ទទួលអត្តពលិកដែលនិងមកចូលរួមប្រកួតនៅកម្ពុជា ក្នុងនោះមាន៥ប្រទេសចូលរួមសម្រាប់ប្រភេទកីឡាម៉ូតូទឹកនេះ។ ក្នុងនោះចំនួនអត្តពលិកដែលបានចុះឈ្មោះប្រកួតលើប្រភេទកីឡាម៉ូតូទឹកនេះសរុបជាង៥០នាក់ លើចំនួនវិញ្ញាសាចំនួន៦រួមមាន វិញ្ញាសាស្គីឈរ៣ និងវិញ្ញាសាមូតូទឹកអង្គុយ៣។

ឯកឧត្តមបានបន្តថា សម្រាប់ការរៀបចំប្រកួតកីឡាម៉ូតូទឹកគឺយើងមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសទទួលបានការជ្រោមជ្រែងពី ឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ គឺ ឯកឧត្តម គួច ចម្រើន ដែលលោកតែងតែយកចិត្តទុកដាក់និងសហការយ៉ាងល្អពីកងកម្លាំងជើងទឹកជើងគោកយ៉ាងស្វិតស្វែង។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២ ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (Jet Ski World Series) ជុំចុងក្រោយ នៅទីក្រុងប៉ាតាយា ប្រទេសថៃ កម្ពុជាបានបញ្ជូនកីឡាករខ្មែរឥស្លាមចំនួន៧រូប តែកីឡាករ៥នាក់ប៉ុណ្ណោះបានបន្តប្រកួតនៅជុំផ្តាច់ព្រ័ត្រ ជាលទ្ធផលវីរៈកីឡាករខ្មែរឥស្លាម លោក សាលី អូម៉ើត ដែលធ្លាប់ដណ្តើមបានពាន មេដៃមាសកីឡាអាស៊ី មេដៃប្រាក់និងសំរឹទ្ធ ជាច្រើនដងនោះ ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈ៤រូបទៀតមិនទទួលបានចំណាត់ទេ ដោយសារមានបញ្ហាបច្ចេកទេស ខូចម៉ូតូទឹកពេលប្រណាំង នៅជុំចុងក្រោយ ទទួលបានត្រឹមចំណាត់ថ្នាក់ទី៤ និងទី៥។

Digiqole Ad

Related post