• December 10, 2024
 កម្ពុជា និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៥២ផ្សេងទៀត បានទាមទារអោយ​មានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅ​ក្នុង​តំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង​ដោយគ្មាន​លក្ខខណ្ឌ

Display monitors show the result of voting in the United Nations General Assembly, in favor of a resolution calling on Israel to uphold legal and humanitarian obligations in its war with Hamas, Tuesday, Dec. 12, 2023 at U.N. headquarters. (AP Photo/Bebeto Matthews)

កម្ពុជា និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៥២ផ្សេងទៀត បានទាមទារអោយ​មានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅ​ក្នុង​តំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង​ដោយគ្មាន​លក្ខខណ្ឌ

Spread the love
Digiqole Ad

មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានទាមទារអោយមានបទឈប់បាញ់​មនុស្ស​ធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយទទួលបានសម្លេងច្រើនជាងបីភាគបួន​នៃមហាសន្និបាតដែល​មាន​ស​មា​ជិកចំនួន ១៩៣រូបចូលរួម។

សេចក្តីសម្រេចរបស់មហាសន្និ​បាត ក៏​ទាមទារឱ្យមាន​ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយ​ភាគី​សង្រ្គាមត្រូវគោរព​តាម​ច្បាប់អន្តរជាតិ ជាពិសេសទាក់​ទងនឹង​ការ​ការពារជនស៊ីវិល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

នៅមុនមហាសន្និបាតនេះ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការសហ​ប្រជា​ជាតិ សម្រាប់​បទឈប់​បាញ់នៅហ្គាហ្សា កាលពីសប្តាហ៍មុន ត្រូវបានវេតូដោយ​សហ​រដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងមហា​សន្និ​បាត សហរដ្ឋអាមេរិកមិនមានវានោះទេ ដោយបាន​ត្រឹម​បោះ​ឆ្នោត​ប្រឆាំងនឹង​ដំណោះស្រាយ​នេះ រួមជាមួយនឹង​អ៊ីស្រា​អែល និងប្រទេសចំនួន៨ ផ្សេង​ទៀត។

សេចក្តីសម្រេចនេះ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ១៥៣ សំឡេង ក្នុងនោះមានកម្ពុជា និង​បណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ ខណៈ​ប្រទេស​ចំនួន ២៣ បដិ​សេធ​មិនបោះឆ្នោត។ ទោះ​បីយ៉ាង​ណា សេចក្តីសម្រេចរបស់មហាសន្និបាត មិនជាប់កាតព្វកិច្ច​ទេ ប៉ុន្តែមានទម្ងន់ផ្នែក​ន​យោ​បាយ ដែលឆ្លុះ​បញ្ចាំងពី​ទស្សនៈពិភពលោកស្តីពីសង្រ្គាម។

បេសកជនរបស់អង្គការសហប្រជាជាតិប៉ាឡេស្ទីន Riyad Mansour ដែលបានលើកឡើង​ពីការតវ៉ា​ដ៏ធំដែលគាំទ្រប៉ាឡេស្ទីននៅជុំវិញពិភពលោក បាននិយាយថា៖ សហរដ្ឋអាមេរិកមិនអាចបន្តមិន​អើ​ពើនឹងអំណាចដ៏ធំនេះទេ។ លោក​បាន​ពណ៌នា​ការ​បោះឆ្នោតនៃមហាសន្និបាត​ថា​ជា​ចំណុច​កំពូល​នៃ​មនោសញ្ចេតនា​ជាសាធារណៈ។

លោក Riyad Mansour បានប្រាប់អ្នកយកព័ត៌មានថា “វាជាកាតព្វកិច្ចរួមរបស់យើងក្នុងការបន្ត​នៅ​លើផ្លូវនេះ​រហូត​ដល់យើងឃើញការបញ្ចប់នៃការឈ្លានពាននេះប្រឆាំងនឹងប្រជាជនរបស់យើង។ វា​ជាកាតព្វកិច្ចរបស់យើង​ក្នុង​ការជួយសង្គ្រោះ​ជីវិតពួកគេ”។

គួរជម្រាបថា អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សាពីលើអាកាស ដែ​លត្រូវបានបិទខ្ទប់ទាំងស្រុង និងបើក​ការ​វាយលុកជើងគោក ដែលអ៊ីស្រាអែលអះអាងថា ជាការ​សងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហា​ម៉ាស់ ដែលអ៊ីស្រាអែល​និយាយ​ថា បានសម្លាប់មនុស្ស ១២០០នាក់ ហើយ ២៤០នាក់ត្រូវ​បានចាប់​ធ្វើជាចំណាប់ខ្មាំង។

ដោយឡែក ក្រសួង​សុខាភិបាលប៉ាឡេស្ទីន នៅតំបន់​ហ្គាហ្សា បាននិយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន ១៨.២០៥ នាក់​ត្រូវ​បាន​សម្លាប់ និង​ជិត ៥០.០០០​នាក់​រង​របួស៕

Digiqole Ad

Related post