• November 4, 2024
 កម្ពុជាចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប ជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ

កម្ពុជាចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប ជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ

Spread the love
Digiqole Ad

ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសមកពីមជ្ឈឹមបូព៌ា រួមមាន៖ កាតា, អេមីរ៉ាតអារ៉ាប់រួម និងប្រទេសមកពីអឺរ៉ុប រួមមាន

ប្រទេសតួកគី ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights) ក្នុងការជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ព្រមទាំងសម្រួលការធ្វើដំណើរតាមផ្លូវអាកាសពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជា ដែលជាគោលនយោបាយថ្មី ក្រោយពីបានទទួលការឯកភាពពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ការចុះហត្ថលេខានេះ បានធ្វើឡើងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជាជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ នាឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event – ICAN2024) ប្រព្រឹត្តទៅនៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ ICAN គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុតនៃប្រភេទរបស់ខ្លួនសម្រាប់ការចរចា និងពិភាក្សាលើបញ្ហាដឹកជញ្ជូនតាមផ្លូវអាកាស។ វាផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដ៏សំខាន់មួយដើម្បីស្វែងយល់អំពីនិន្នាការបច្ចុប្បន្ន និងបញ្ហានៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងដើម្បីផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យនេះ។

ព្រឹត្តិការណ៍នេះផ្តល់ឱកាសដើម្បីចរចាកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសលើមូលដ្ឋានទ្វេភាគី ឬពហុភាគី រវាងគណៈប្រតិភូប្រទេសដែលចូលរួម ក្នុងគោលបំណងរក្សាល្បឿនជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសពិភពលោក៕

Digiqole Ad

Related post